Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

ឃាត់ខ្លួនមនុស្សចំនួន០៩នាក់ ចូលផឹកកាហ្វេពពាក់ពពូនគ្នានៅទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ក្នុងសង្កាត់ស្រះចក

ភ្នំពេញ ៖ ទីតាំងជល់មាន់តាមប្រព័ន្ធអនឡាញ ដែលបានប្រមូលមនុស្សចូលផឹកកាហ្វេពពាក់ពពូនគ្នា នឹងចាក់ភ្នាល់មាន់ជល់តាមប្រព័ន្ធអនឡាញយ៉ាងគឃ្លើនគ្មានខ្លាចការហាមឃាត់ជួបជុំខុសបម្រាមផងនោះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបង្រ្កាប ដោយឃាត់ខ្លួនមនុស្សប្រុស ស្រីចំនួន០៩នាក់។ ប្រតិបត្តិការចុះបង្ក្រាបនោះដឹកនាំ បញ្ជាផ្ទាល់ដោយលោកសុខ ពេញវុធ អភិបាលនៃគណៈភិបាលខណ្ឌដូនពេញកាលពីព្រលប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នៅទីតាំង ដែលលបលួចបើកដំណើរកា ល្បែងភ្នាល់ ជល់មាន់តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាកយីហោ សំណាង កាហ្វេ ដែលមានទីតាំង១០៥+១០៥A ផ្លូវលេខ៨០ ក្រុមទី២៧០ ភូមិ២២ សង្កាត់ស្រះចក...

កីឡាករប៉ែន សុគង់ មិនអាចបំបែកសិទ្ធផលចាស់របស់ខ្លួនបានទេ លើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ

ភ្នំពេញ ៖ កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុនហើយ ដោយប្រើថិរវេលា ១១.០២វិនាទី និងបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៦ ក្នុងស៊េរី ក្នុងចំណោមកីឡាករ៩នាក់ សម្រាប់ការប្រកួតនៅពហុកីឡដ្ឋាន Olympic Stadium នាព្រឹកថ្ងៃទី៣១...

អភិបាលខណ្ឌព្រែកព្នៅបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់ មិនលើកលែងចំពោះបុគ្គលដែលល្មើសឡើយ

ភ្នំពេញ ៖ នាយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១នេះខណ្ឌព្រែកព្នៅ ដែលជាខណ្ឌជាយក្រុងក៏មិនខុសពីខណ្ឌដទៃទៀតដែរ គឺបានអនុវត្តយ៉ាងតឹងរ៉ឹងបំផុតចំពោះអ្នកដំណើរទាំងឡាយណាដែលល្មើសពីបម្រាមបានកំណត់ ដើម្បីមកធ្វើការសាកសួរ ដោយមិនមានការលើកលែងចំពោះបុគ្គលដែលល្មើសនឹងបម្រាមគោចរឡើយ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ បានដាក់បទបញ្ជាឲ្យកងកម្លាំងអនុវត្តបម្រាមគោចរឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញនូវបម្រាមគោចរជាថ្មីដល់រដ្ឋបាលរាជធានីភ្នំពេញធ្វើការបិទជាបណ្ដោះអាសន្នចំពោះការធ្វើដំណើរពេលយប់ចាប់ពីម៉ោង៩:០០នាទីយប់រហូតដល់ម៉ោង៣ទៀបភ្លឺ ពីថ្ងៃទី៣០ខែកក្កដាដល់ថ្ងៃទី ១២ខែសីហា ដែលមានរយៈពេល១៤ថ្ងៃ។ លោកអភិបាលនៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌផងនោះ បានបញ្ជាទៅអាជ្ញាធរមានសមត្ថកិច្ចដូចជា កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ...

អាជ្ញាធរខណ្ឌព្រែកព្នៅ ចុះអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អាជីវករ ឱ្យចូលរួមអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលទាំងអស់គ្នា

ភ្នំពេញ ៖ ដើម្បីឲ្យការអនុវត្តបម្រាមគោចររបស់រាជរដ្ឋាភិបាលអោយមានប្រសិទ្ធភាពហើយប្រជាពលរដ្ឋបានដឹងកាន់តែច្បាស់គ្រប់ៗគ្នានោះ រដ្ឋបាលខណ្ឌព្រែកព្នៅ ក៏មិនខុសពីខណ្ឌដទៃដែរក្នុងរាជធានីភ្នំពេញ បានចុះអប់រំ ផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវក៏ដូចជាបងប្អូនប្រកបមុខរបរលក់ដូរតាមដងផ្លូវទាំងអស់ឲ្យចូលរួមអនុវត្តនៅបំរាមគោចរនេះឲ្យបានគ្រប់គ្នាដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ19 នៅក្នុងសហគមន៍ កាលពីរាត្រីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងការចុះអប់រំ និងផ្សព្វផ្សាយនេះក្រោមការបញ្ជាផ្ទាល់ពីលោក សុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ដែលជាប្រធានបញ្ជាការឯកភាពខណ្ឌ បានចាត់ ចែងកម្លាំងដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង៩ និង00 រហូតដល់ម៉ោង០៣ ទៀបភ្លឺ...

រថយន្ដដឹកខ្សាច់បុក និងកិនម៉ូតូបុរសអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់អូសជាង៥០បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ ៖ បុរសអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ត្រូវរថយន្ដដឹកខ្សាច់បុក និងកិនម៉ូតូអូសជាង៥០បណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាម ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ ពៅ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរអ្នកដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅខេត្តស្វាយរៀង បច្ចុប្បន្នរស់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  ខេត្តកណ្តាល។ ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដដឹកខ្សាច់មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F-7419  បើកតាមបណ្ដោយផ្លូវ៦០ម៉ែត្រពីត្បូងទៅជើងក្នុងល្បឿនលឿន...