ដុំគីសទងសួត វាអាចសង្កត់ទងសួតនិងធ្វើឲ្យទារកឬក្មេងតូចមានបញ្ហាពិបាកដកដង្ហើម ឯគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យ និងច្រឡំទៅនឹងរោគសញ្ញានៃជំងឺផ្លូវដង្ហើមនិងជំងឺហឺត ជាដើម

0
522

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា ដុំគីសទងសួតជាដុំគីសពីកំណើតនិងកម្របំផុត បើដុះចំទងសួត វាអាចសង្កត់ទងសួតនិងធ្វើឲ្យទារកឬក្មេងតូចមានបញ្ហាពិបាកដកដង្ហើម ឯគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យ និងច្រឡំទៅនឹងរោគសញ្ញានៃជំងឺផ្លូវដង្ហើមនិងជំងឺហឺត ជាដើម។ ក្មេងតូចនេះ អាយុទើបបាន៧ខែមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបំផុតព្យាបាលនៅមន្ទីរពេទ្យមួយអស់ពេល១០ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម។ ដែលចុងក្រោយ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ត្រូវបានរកឃើញមានដុំគីសទងសួតពីកំណើត ដែលសង្កត់លើមែកទងសួតឆ្វេង នាំឲ្យស្ទះដង្ហើមធ្ងន់ធ្ងរបំផុត។ ក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូង បានធ្វើការវះកាត់យកដុំគីសនោះបានដោយជោគជ័យ និងបានថែទាំព្យាបាលសង្គ្រោះបន្ទាន់បន្ត អស់រយ:ពេល២៥ថ្ងៃ ។ កូនតូច ត្រូវបានសង្គ្រោះជីវិត និងបានវិលត្រឡប់ទៅផ្ទះ ដោយស្នាមញញឹម៕

Facebook Comments
Loading...