Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

មិនដឹងជាគ្រប់ ឬមិនគ្រប់បុរសម្នាក់ខឹងប្រពន្ធនាំទៅស្រោចទឹកចងខ្សែចង្កេះ លួចចាក់សាំងដុតប្រពន្ធទាំងកណ្តាលអាធ្រាត្រ

ខេត្តក្រចេះ ៖ ហេតុការណ៍នឹកស្មានមិនដល់នេះ បុរសម្នាក់មិនដឹងជាគ្រប់ ឬមិនគ្រប់នោះឡើយ ខឹងប្រពន្ធនាំទៅស្រោចទឹកចងខ្សែចង្កេះ លួចចាក់សាំងដុតប្រពន្ធរលាកពេញខ្លួន ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា២រំលងអាធ្រត្រថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។ សង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំជនជាតិព្នង មានសតិមិនប្រក្រតី ។ តាមព័ត៌មានថា  នៅយប់ថ្ងៃទី១២ ខែមីនា ២០២៤ ជនសង្ស័យកំពុងសម្រាកជាមួយប្រពន្ធ...

ដុំគីសទងសួត វាអាចសង្កត់ទងសួតនិងធ្វើឲ្យទារកឬក្មេងតូចមានបញ្ហាពិបាកដកដង្ហើម ឯគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យ និងច្រឡំទៅនឹងរោគសញ្ញានៃជំងឺផ្លូវដង្ហើមនិងជំងឺហឺត ជាដើម

ភ្នំពេញ ៖ មន្ទីរពេទ្យគន្ធបុប្ជាបានអោយដឹងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះថា ដុំគីសទងសួតជាដុំគីសពីកំណើតនិងកម្របំផុត បើដុះចំទងសួត វាអាចសង្កត់ទងសួតនិងធ្វើឲ្យទារកឬក្មេងតូចមានបញ្ហាពិបាកដកដង្ហើម ឯគ្រូពេទ្យពិបាកធ្វើរោគវិនិច្ឆ័យ និងច្រឡំទៅនឹងរោគសញ្ញានៃជំងឺផ្លូវដង្ហើមនិងជំងឺហឺត ជាដើម។ ក្មេងតូចនេះ អាយុទើបបាន៧ខែមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបំផុតព្យាបាលនៅមន្ទីរពេទ្យមួយអស់ពេល១០ថ្ងៃ ដោយជំនួយម៉ាស៊ីនសប់ដង្ហើម។ ដែលចុងក្រោយ ត្រូវបានបញ្ជូនមកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ត្រូវបានរកឃើញមានដុំគីសទងសួតពីកំណើត ដែលសង្កត់លើមែកទងសួតឆ្វេង នាំឲ្យស្ទះដង្ហើមធ្ងន់ធ្ងរបំផុត។ ក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូង បានធ្វើការវះកាត់យកដុំគីសនោះបានដោយជោគជ័យ និងបានថែទាំព្យាបាលសង្គ្រោះបន្ទាន់បន្ត អស់រយ:ពេល២៥ថ្ងៃ...

ជនសង្ស័យម្នាក់លួចយករថយន្តម៉ាក់ Mazda ពីភ្នំពេញបាន១ថ្ងៃត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅខេត្តកំពង់ស្ពឺ

ភ្នំពេញ ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចយករថយន្តម៉ាក់ Mazda នៅសង្កាត់វត្តភ្នំ ខណៈម្ចាស់រថយន្តចុះបើកលុយនៅម៉ាស៊ីនអេធីអឹម ដោយមិនបានពន្លត់ម៉ាស៊ីនឡាន ដែលហេតុការប្រព្រឹត្តល្មើសកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចភូមិ០១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ត្រី ម៉ៅ ចាន់ថុន អធិការរងទទួលការងារនគរ​បាលយុត្តិធម៌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់...

ស្រុករំដួល រថយន្តម៉ាកឡិចស៊ីស បុកពីក្រោយរថយន្តដឹកកម្មកររោងចក្រ របួសធ្ងន់ស្រាល៥នាក់ នៅចំណុចលើផ្លូវជាតិលេខ១៣

ខេត្តស្វាយរៀង ៖ កម្មកររោងចក្រចំនួន ៥នាក់ បានទទួលរងរបួសធ្ងន់ស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាកឡិចស៊ីសបុកពីក្រោយ រថយន្តដឹកកម្មករពេញទំហឹងបណ្ដាលអោយកម្មករោងចក្រភ័យស្លន់ស្លោគ្រប់ៗគ្នា ដែលហេតុការនេះកើតឡើងកាលពីល្ងាច ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣ ស្ថិតក្នុងភូមិក្រូច ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង៕

AI ត្រូវបានវិទ្យាល័យមួយនៅឥណ្ឌា តែងតាំង ជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្ស

បរទេស ៖ យោងតាម GENEVA INTERNET PLATFORM បានឱ្យដឹងថា វិទ្យាល័យមួយក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌាបានតែងតាំងគ្រូបង្រៀនបញ្ញាសិប្បនិម្មិត (AI) ម្នាក់ឈ្មោះ Iris ដើម្បីផ្តល់ការអប់រំផ្ទាល់ខ្លួនដល់សិស្ស។ តាមរយៈការបំពាក់គ្រឿងបង្គុំ Intel processor និង coprocessor បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Iris ត្រូវបានបង្កើតឡើង...