ថ្នាក់ដឹកនាំនិងមន្ដ្រីសាលាខណ្ឌបឹងកេងកង រៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត សុំសេចក្ដីសុខសេចក្ដីចំរើន សូមទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលសូមទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ដ

0
469

ភ្នំពេញ ៖ សាលាខណ្ឌបឹងកេងកង បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល ជាកិច្ចជូនដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ សុំទេវតាឆ្នាំថ្មី ជួយបីបាច់ថែរក្សាប្រជាពលរដ្ឋក្នុងខណ្ឌបឹងកេងកង ក៏ដូចជាព្រះរាជាណាចក្រកម្ពុជាទាំងមូលទទួលបាននូវសេចក្ដីសុខក្សេមក្សាន្ដ និងរីកចម្រើនជាលំដាប់។
ក្នុងស្មារតីមហាសាមគ្គីគ្រួសារនៃមន្ត្រីសាលាខណ្ឌបឹងកេងកង នេះមានការអញ្ជើញចូលរួមពីលោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងភរិយា លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកា រួមនឹងមន្ដ្រីនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌនិងសង្កាត់ ជាច្រើនរូបទៀតផងដែរ កាលពីរសៀលថ្ងៃទី០៧ ខែមេសានេះ។
ទន្ទឹមនិងពិធីសូត្រមន្ដសុំសេចក្ដីសុខសេចក្ដីចម្រើន ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីនេះលោកសុខ សម្បត្តិ បានលើកឡើងថា ក្នុងនាមគណៈបញ្ជាការឯកភាពខណ្ឌបឹងកេងកង លោកបូងសួងសុំឲ្យប្រជាពលរដ្ឋក្នុងខណ្ឌទាំងអស់បានសេចក្តីសុខ ជាពិសេសសូមជាងវៀងកុំឲ្យមានកើតគ្រោះអគ្គីទាំងអស់កុំឲ្យកើតមានឡើយក្នុងខណ្ឌរបស់យើង ជាងនេះទៅទៀតលោកសុខ សម្បត្តិ ក៍បានក្រើនរំលឹកដល់កងកម្លាំង នគរបាល កងរាជធាវុធហត្ថ និងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ ក្នុងឱកាសចូលឆ្នាំថ្មីនេះ ត្រូវយកចិត្តទុកដាក់ បង្កើនការប្រុងប្រយ័ត្ន ធ្វើកិច្ចសហការរួមគ្នាឲ្យបានល្អ ក្នុងការការពារសន្ដិសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រោះក្នុងអំឡុងពេលនេះ បងប្អូនប្រជាពលរដ្ឋ តែងធ្វើដំណើរទៅកាន់ស្រុកកំណើតជួបជុំបងប្អូន ឬ ធ្វើដំណើរកំសាន្ដទៅកាន់តំបន់រមណីយដ្ឋាននានា ដោយចាក់សោរផ្ទះចោល។ ម្យ៉ាងទៀតត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឲ្យរៀបចំតុបតែង លំអ លំនៅដ្ឋាន តាមដងផ្លូវ ព្រោះមានកន្លែងខ្លះនៅខ្វះចន្លោះនៅឡើយ ត្រូវយកចិត្តទុកដាក់នៅទីតាំងសប្បាយភាពដែលមានមហាជនកកកុញច្រើន ត្រូវបង្កើនការប្រុងប្រយត្ន័ឲ្យបានគ្រប់ជ្រុងជ្រោយព្រោះ នៅទីនោះជនលើ្មសនឹងធ្វើសកម្មភាពផ្សេងៗ មិនខានឡើយ។ ជាងនេះទឿទៀតត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយពីការការពារទប់ស្កាត់ គ្រោះអគ្គីភ័យ ព្រោះរដូវនេះជារដូវក្ដៅហួតហែង ដែលងាយនឹងបង្ក ឲ្យគ្រោះអគ្គីភ័យ កើតឡើង ដូចនេះត្រូវពន្លត់ភ្លើងទៀន ភ្លើងចង្ក្រាន និងភ្លើងអគ្គិសនី ជាដើម មុននឹងចាកចេញពីផ្ទះសម្បែង។
បន្ទាប់ពីពិធីសូត្រនិមន្តចំរើនព្រះបរិតរួចលោកសុខ សម្បត្តិ និងលោកគឹម ឈុនអ៊ូ ព្រមទាំងមន្ត្រីសាលាខណ្ឌបានអបអរសាទរនូវការសម្តែងរបាំត្រុដិ ដែលទំនាមទំលាប់ពីដើមរផងមកថា អាចដេញអុបទ្រុបចង្រៃចេញពីកន្លែងធ្វើកា ផ្ទះ តាមបណ្តាភូមិជាដើម ហើយអាចនាំមកនូវលាភជ័យសេរីមង្គលដល់ឯកឧត្តម លោកជំទាវ លោកលោកស្រីទាំងអស់ដែលបានអបអរសាទរនូវពិធីសម្តែងរបាំត្រុដិនេះទៀតផង។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាយើងកាន់ព្រះពុទ្ធសាសនា សេចក្តីសប្បាយរីករាយនេះ ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង មហាកុសលផ្សេងៗទៀត ដើម្បីធ្វើឲ្យបុណ្យចូលឆ្នាំថ្មី កាន់តែមានអត្ថន័យ និង ជាប្រយោជន៍ធំធេង សម្រាប់ ពលរដ្ឋខែ្មរ ដូចជា ស្រោចទឹក ខមាទោស សម្តែងនូវកតញ្ញូចំពោះដូនតា ឪពុកម្តាយ ពិធី ស្រង់ព្រះពុទ្ធបដិមា បង្សុកូលរំលឹកដល់វិញ្ញាណក្ខន្ធអ្នកមានគុណ ឬសាច់ញាតិ និងកម្មវិធីផ្សេងៗ ទៀត ដែលពាក់ព័ន្ធនឹងសាសនាជាដើម៕

Facebook Comments
Loading...