ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង កោដសសើរដល់រដ្ឋបាលខណ្ឌ ក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីកន្លងមកនេះ

0
332

ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាខណ្ឌ លើកឡើងកោដសសើររដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោកសុខ សម្បត្តិ ប្រធានគណបញ្ជាការឯកភាពខណ្ឌ ធ្វើបានយ៉ាងល្អក្នុងការអនុវត្តការងារនាពេលកន្លងមក ពិសេស គឺការអនុវត្តគោលនយោ​បាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ និងការការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់ របៀ​បរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ បានយ៉ាងល្អប្រសើរ ក្នុងរយៈពេលចូលឆ្នាំប្រពៃណីខ្មែរនាពេលកន្លងមកថ្មីៗនេះ ហើយបានធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌបឹងកេងកង ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិទទួលបានភាពកក់ក្តៅជាខ្លាំង។

ការថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌបឹងកេងកង និងកងកម្លាំងមានសមត្ថកិច្ច របស់លោកគឹម ឈុនអ៊ូ បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមវត្តមានលោកហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ជាច្រើនរូបទៀតផងដែរ។

បន្ថែមពីនោះ លោក គឹម ឈុនអ៊ូ មានប្រសាសន៍ទៀតថា ក្នុងខែមេសា ក៍ដូចជាខែកន្លងមក នេះអាជ្ញាធរខណ្ឌបឹងកេងកង បានខិតខំប្រឹងប្រែង ការពារសន្ដិសុខ រក្សាសណ្ដា​ប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ បានយ៉ាងល្អប្រសើរ ហើយលោកសុំលើកទឹកចិត្ត ដល់លោកអភិបាលខណ្ឌ កងកម្លាំងគ្រប់ប្រភេទ ព្រមទាំងរដ្ឋបាលខណ្ឌទាំងមូល សូមបន្ដ យកចិត្តទុកដាក់ បន្ថែមទៀតដើម្បីរក្សា បាននូវសន្ដិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។

ជាមួយគ្នានោះលោកហួត លាភពិសិដ្ឋ បានមានប្រសាសន៍ថា ដូចដឹងស្រាប់ហើយក្នុងខែមេសានេះរដ្ឋបាលខណ្ឌបឹងកេងកង មានការមមាញឹកច្រើនក្នុងព្រឹត្តិការណ៍ធំៗ២ ទី១គឺការរៀបចំអបអរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលសង្ក្រានរបស់សាលារាជធានីភ្នំពេញ ធ្វើនៅវត្តភ្នំមានប្រជាពលរដ្ឋចូលរួមប្រមាណជាង១លាននាក់ និងទី២គឺការការពារសន្ដិសុខ រក្សាសណ្ដា​ប់ធ្នាប់ របៀបរៀបរយសាធារណៈ និងដឹកនាំប្រជាពលរដ្ឋចូលរួមជាមួយសាលារាជធានីភ្នំពេញបានយ៉ាងច្រើនកុះករ ក្នុងការអបអរសាទរការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានយ៉ាងល្អទាំងការអញ្ជើញមកដល់ និងអញ្ជើញត្រឡប់ទៅវិញ។

លោកហួត លាភពិសិដ្ឋ បានលើកឡើងទៀតថា ក្នុងនាមគណៈអភិបាលខណ្ឌបឹងកេងកង លោកសូមកោដសសើរ និងថ្លែងអំណរគុណ ដល់កងកម្លាំងមានសមត្ថកិច្ចទាំងអស់ទាំងកម្លាំងប៉ូលិស កងរាជអាវុធហត្ថ និងសង្កាត់ ដែលបានយកអស់កម្លាំងកាយចិត្ត ចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជាពិសេសគឺការចូលរួមសម្អាតអនាម័យ បរិដ្ឋាន ក្នុងរាជធានីភ្នំពេញ បានយ៉ាងល្អក្នុងព្រឹត្តិការធំៗទាំង២នេះ៕   

Facebook Comments
Loading...