ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ប្រមាណជិត២៤លាននាក់ បានធ្វើដំណើរកម្សាន្ត​ទូទាំងប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបីថ្ងៃឆ្នាំ២០២៥នេះ

0
337

ក្រសួងទេសចរណ៍បានឱ្យដឹងថាក្នុងឱកាសបុណ្យចូលឆ្នាំ​ប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ដែលទើប​បញ្ចប់  មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋបានធ្វើ​ដំណើរ​កម្សាន្តទូទាំងប្រទេស មាន​ចំនួនប្រមាណជិត២៤លាននាក់គឺ​កើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មីឆ្នាំ២០២៤ ដែលមាន​ចំនួន ២១.៨១៣.១៣៨ នាក់។

ក្នុងចំនួនទេសចរ និងប្រជាពលរដ្ឋប្រមាណ២៣.៩៧៧.៤៤១ នាក់ ដែលធ្វើដំណើរកម្សាន្តទូទាំងប្រទេស ក្នុងនេះ​ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និង ភ្ញៀវអន្តរជាតិ មាន​ចំនួន ១១៥.០៩០ នាក់៕

Facebook Comments
Loading...