បន្ទាប់ពីមានការរិះគន់ខ្លាំង ក្រសួងវប្បធម៌ ចេញលិខិតព្រមានផលិតកម្ម “Town”  និងតារាចម្រៀង ម៉ៅ ហាជី ហើយ

0
890

ភ្នំពេញ ៖ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ម្សិលមិញក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតព្រមានជាផ្លូវការ ដល់ផលិតកម្ម “Town” ចំពោះការផលិតចម្រៀងបទ “Team ទឹកត្នោតជូរ” ដែលច្រៀងដោយតារាចម្រៀង ម៉ៅ ហាជី ដោយអះអាងថា នោះជាការរំលោភបំពានច្បាប់សិទ្ធិអ្នកនិពន្ធ។

ក្នុងលិខិតចុះហត្ថលេខាដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានសង្កត់ធ្ងន់ថា ក្រសួងវប្បធម៌ សូមធ្វើការព្រមានផលិតកម្ម ថោន អេនធើធេនមេន ចំពោះ ការផលិតបទចម្រៀងក្រោមចំណងជើងថា Team ទឹកត្នោតជូរ ច្រៀងដោយលោក ម៉ៅ ហាជី និពន្ធទំនុកច្រៀងដោយ លោក ថុន ស៊ីថុន និងនិពន្ធបទភ្លេងដោយលោក ថុន ផានិត ដែលបានបង្ហោះផ្សព្វផ្សាយ លើប្រព័ន្ធ YouTube នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤….ប៉ះពាល់យ៉ាងខ្លាំងដល់អារម្មណ៍ប្រជាពលរដ្ឋកម្ពុជា៕

Facebook Comments
Loading...