ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង កោតសរសើរ អាជ្ញាធរខណ្ឌដែលដឹកនាំដោយលោកសុខ សម្បត្តិ ចំពោះការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ

0
527

ភ្នំពេញ ៖ លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរខណ្ឌបឹងកេងកង និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារបានយ៉ាងល្អកន្លងមកនេះ ពិសេស គឺការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពបានល្អ ធ្វើឱ្យប្រជាពលរដ្ឋទទួលបានភាពកក់ក្តៅ។

ការកោតសរសើររបស់លោកគឹម ឈុនអ៊ូ បែបនេះបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី១០របស់ក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥នេះ ក្រោមវត្តមាន  លោក សុខ សម្បត្តិ  អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងមន្ត្រីថ្នាក់ខណ្ឌ និងសង្កាត់ជាច្រើនរូបទៀតផងដែរ។

បន្ថែមពីនោះ លោក គឹម ឈុនអ៊ូ មានប្រសាសន៍ទៀតថា ក្នុងខែមីនា ក៍ដូចជាខែកន្លងមក នេះអាជ្ញាធរខណ្ឌបឹងកេងកង បានខិតខំប្រឹងប្រែង ការពារសន្ដិសុខ រក្សាសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ បានយ៉ាងល្អប្រសើរ។ លោកបានកោដសរសើរ និង លើកទឹកចិត្ត ដល់កងកម្លាំង ព្រមទាំងរដ្ឋបាលខណ្ឌទាំងមូល សូមបន្ដ យកចិត្តទុកដាក់ បន្ថែមទៀតដើម្បីរក្សា បាននូវសន្ដិសុខសុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត។

ក្នុងឱកាសនោះសុខ សម្បត្តិ ក៏បានថ្លែងនូវអាការអរគុណ ចំពោះការកោតសរសើរ ពីក្រុមប្រឹក្សាខណ្ឌ ហើយការកោតសរសើរនេះ គឺជាការលើកទឹកចិត្តដ៏ធំធេងដើម្បីឲ្យរដ្ឋបាលខណ្ឌ បន្តអនុវត្តការងារកាន់តែល្អប្រសើរបន្ថែមទៀត។ លោកបន្តថា ចាប់ពីពេលនេះ រហូតដល់ ចូលឆ្នាំខ្មែរ យើងមិនដឹងថាស្ថានភាព វាមានការប្រែប្រួលយ៉ាងណាទេ។ ដូចនេះសូមបន្ដ ពង្រឹងសន្ដិសុខ ក្នុងមូលដ្ឋានឲ្យបានរឹងមាំ ក្នុងនោះបញ្ហាសន្ដិសុខជារួម សូមឲ្យអធិការនគរបាលខណ្ឌ និងមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ បន្ដការពិនិត្យមើល ការចល័តកងល្បាតរបស់យើង នៅតាមទីតាំងម៉ាត២៤ម៉ោង និងទីតាំងមួយចំនួនដែលស្ថិតក្នុងការសង្ស័យ ត្រូវធ្វើការល្បាត រួចធ្វើការត្រួតពិនិត្យចល័តតែម្ដង តែក្នុងនោះ ត្រូវធ្វើជារួមមិនអាចធ្វើដាច់ដោយឡែកបានទេគឺត្រូវធ្វើ កិច្ចសហការ ដោយមានកម្លាំងចម្រុះចូលរួម។

ដោយឡែកចំពោះការពង្រឹងសន្ដិសុខសណ្ដាប់ធ្នាប់ នៅតាមសាលារៀន លោកអភិបាលខណ្ឌបានបញ្ជាក់ថា រដ្ឋបាលខណ្ឌ ក្រោមកិច្ចសហការពីអង្គភាពពាក់ព័ន្ធ និងការិយាល័យជំនាញ បានចុះ២ជុំ រួចមកហើយ ដោយលោកបានកត់សម្គាល់ឃើញថា បញ្ហាក្មេងទំនើង គ្រឿងញៀន និងបញ្ហាសុវត្ថិភាពចំណីអាហារ បិស្ថាន អនាម័យ នៅតាមសាលាមានលក្ខណៈល្អប្រើរជាងមុន។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី សូមឲ្យការិយាល័យអប់រំ បន្ដយកចិត្តទុកដាក់ធ្វើ កិច្ចការនេះ បន្ថែមទៀត។ អ្វីដែលសំខាន់គឺនាយកសាលាគ្រប់សាលាទាំងអស់ក្នុង ខណ្ឌបឹងកេងកង ត្រូវផ្ដល់ព៌តមានពីស្ថានភាពក្មេងទំនើង គ្រឿងញៀន និង បញ្ហាសុវត្ថិភាពចំណីអាហារ តាមសាលានិមួយៗ មកគណៈបញ្ជាការឯកភាពខណ្ឌ ដើម្បីខណ្ឌមានវិធានការ ទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលា ក្នុងករណីចាំបាច់។

ជាចុងក្រោយលោក សុខ សម្បត្តិ ក៍បានណែនាំ ចៅសង្កាត់ទាំង៧ ក្នុងនាមគណៈបញ្ជាការឯកភាពសង្កាត់ សូមធ្វើការជូនដំណឹង ផ្សព្វផ្សាយ តាមរយៈមធ្យោបាយផ្សេងៗ តាមច្រកផ្លូវ តូច ធំ ឬ តំបន់សំណង់មិនរៀបរយ ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ការចេញនូវសេចក្ដីជូនដំណឹងជាលាយល័ក្ខអក្សរ ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ពីបញ្ហាគ្រោះអគី្គភ័យ ព្រោះរដូវនេះជារដូវក្តៅហើយ៕    

Facebook Comments
Loading...