Block title

ផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែង ត្រូវបានអគ្គិភ័យ​ឆាបឆេះទាំង​ព្រឹក​ព្រលឹមសង្ស័យ​ឆ្លង​ចរន្តអគ្គិសនី

ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះផ្ទះ​លក់​ចាប់ហួយ​មួយ​កន្លែងទាំង​ព្រឹក​ព្រលឹមសង្ស័យ​ឆ្លង​ចរន្តអគ្គិសនី បណ្តាលឲ្យខូចខាត​សម្ភារៈ​ខាង​ក្នុង​ស្ទើរតែ​ទាំងស្រុង បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ដល់​មន្ត្រី​ជំនាញ​ពន្លត់​អគ្គិភ័យ​ចេញ​រថយន្ត​មក​អន្តរាគមន៍​បាញ់​ពន្លត់ ដែលហេតុការណ៍​នេះ​កើតឡើងកាលពី​វេលា​ម៉ោង៥ និង ៤០ នាទី ទៀបភ្លឺ ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ២០៥ កែង​ផ្លូវ៣៣៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។ ប្រភព​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​មាន​ផ្សែង​លាយឡំ​អណ្ដាតភ្លើង ភ្លាមៗមានប្រជាពលរដ្ឋបាន​រត់​ទៅ​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ តែ​មិន​អាច​គ្រប់គ្រង​បាន ដោយសារ​មាន​ផ្សែង​ច្រើន លាយឡំ​នឹង​អណ្ដាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ...

លោកមាស សំបូរ នាំយកអំណោយលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង ទៅផ្តល់ជូនអតីតប្រជាការពារ១រូបដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ

ភ្នំពេញ ៖ ដោយទទួលបានការណែនាំពីលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះលោកមាស សំបូរ ប្រធានប្រជាការអារខណ្ឌបឹងកេងកង បាននាំយកអំណោយ និងថវិកាមួយចំនួនចុះសួរសុខទុក្ខលោកខន អតីតប្រជាការពារខណ្ឌព្រែកព្នៅ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅផ្ទះ ក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ក្នុងការចុះសួរសុខទុក្ខនេះ លោកមាស សំបូរ បាននាំយក ថវិការបស់លោកសុខ សម្បត្តិ...

លោក សុខ សម្បត្តិ ! ប្រជាការពារខណ្ឌបឹងកេងកងយើងបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសន្តិសុខ របស់ខណ្ឌបឹងកេងកងចំនួន៥០នាក់ កាលពីរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា កម្លាំងប្រជាការពារ គឺជាពហុវិស័យហើយបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ដោយមិនបានគិតថា ពេលយប់ ឬពេលថ្ងៃឡើយ គឺមានគោលដៅតែមួយគត់ នោះគឺដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ លោកអភិបាលខណ្ឌបានលើកឡើងទៀតថា ប្រជាការពារនៅខណ្ឌបឹងកេងកងរបស់យើង មិនថាថ្ងៃធម្មតា...

កឋិនទានសាមគ្គីដង្ហែទៅកាន់វត្តជេដ្ឋាឧត្តម ប្រមូលបច្ច័យបានប្រមា​ណ១២០លានរៀលសម្រាប់ប្រើប្រាស់កសា​ងសមិទ្ធផលនានាក្នុងវត្ត

ភ្នំពេញ ៖ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ នៅរាជធានីភ្នំពេញ និងបណ្ដាខេត្ត១ចំនួន និងពុទ្ធបរិស័ទចំណុះជើងវត្តនៅភូមិគ្រួស សង្កាត់សំរោងផង នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានមូលមតិគ្នាជាឯកឆន្ទដង្ហែអង្គកឋិនទានសាមគ្គីចូលមកកាន់វត្តជេដ្ឋាឧត្តម (ហៅវត្តគ្រួស) ស្ថិតក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស និងដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលនានានៅក្នុងទីអារាមនេះឲ្យបានកាន់តែប្រសើរថែមទៀត។ ព្រះញាណវិសុទ្ធិវង្ស សាត វិបុល ព្រះអធិបតីសង្ឃ វត្តជេដ្ឋាឧត្តម មានសង្ឃដីការថា តាមទំនៀមទំលាប់ប្រពៃណីនៃ ព្រះពុទ្ធសាសនា...

អង្គកឋិនទានសាមគ្គីដង្ហែទៅកាន់វត្តសុវណ្ណរាសីរតនារាម ប្រមូលបច្ច័យបានប្រមាណ១៧៦លានរៀលសម្រាប់ប្រើប្រាស់កសា​ងសមិទ្ធផលនានាក្នុងវត្ត

ភ្នំពេញ ៖ អង្គកឋិនទានសាមគ្គីដង្ហែចូលវត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្តើមដោយលោកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកជំទាវ លោកឧកញ្ញាដួង តិច និងលោកជំទាវ ព្រទាំងពុទ្ថបរិស័ទចំណុះជើងវត្តជិតឆ្ងាយជាច្រើនទៀតផងដែរ ដែលប្រមូលបច្ច័យបានចំនួន១៧៦លានរៀល។ តាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា នៅចុងវស្សាន្ដរដូវ រយៈពេល២៩ថ្ងៃគឺចាប់ពីថ្ងៃ ១រោជ ខែភទ្របុទ្ររហូតដល់ថ្ងៃពេញបូរមីខែកត្តិក ពុទ្ធបរិស័ទតែងប្រារព្ធធ្វើ​បុណ្យកឋិន​ទាន​វេរ...