ស្វាយរៀង ៖ បុរស់មានជំងឺសរសៃប្រសាទម្នាក់ មិនដឹងជាតូចចិត្តរឿងអ្វីគិតខ្លីយកចាក់សាំងដុតខ្លួនឯងបណ្តាលឲ្យអណ្តាតភ្លើងឆាបឆេះខ្លួនប្រាណរលាករលួយរបកស្បែកទាំងផ្ទាំងៗរងរបួសធ្ងន់ធ្ងរត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកប្រតិបត្តិស្វាយទាប ប៉ុន្តែមិនដឹងវាសនាយ៉ាងណានោះទេ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា៖ករណីចាក់សាំងដុតខ្លួនឯងនេះកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី២៧មិនា២០២០ នៅភូមិស្វាយគយ ឃុំពពែត ស្រុក ស្វាយទាប ខេត្តស្វាយរៀង។ជនរងគ្រោះឈ្មោះ ម៉ើ ជា ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុក កំណើតនៅទំនប់ប់ស្រូវ ក្រុងភ្នំពេញ មានប្រពន្ធឈ្មោះ វិច ដាវី អយុ២៤ឆ្នាំ នៅភូមិស្វាយគយ ឃុំពពែតស្រុកស្វាយទាប ខេត្តស្វាយរៀង។
មូលហេតុជនរងគ្រោះចាក់សាំងដុតខ្លួនឯងប៉ុនប៉ងធ្វើអត្តឃាដនោះគឺជនរងគ្រោះមានជំងឺសរសៃប្រសាទហើយគ្រួសារជាជនក្រីក្រហើយមានកូនតូចៗចំនួន៣នាក់ក្នុងបន្ទុក។ក្រោយពីចាក់សាំងដុតខ្លួនឯងសមត្ថកិច្ចបានហៅរថយន្តសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្វាយទាបបច្ចុប្បន្នក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះបន្ទាន់ក៏ប៉ុន្តែមិនដឹងវាសនាយ៉ាងណានោះទេ៕