រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​អ្នក​ឆ្លង​ជំងឺ​នេះ ទូទាំងប្រទេស​កើនឡើង​ដល់​១០២​នាក់

0
1471

ភ្នំពេញ​ ៖​ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០២០​នេះ កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​៤​នាក់​បន្ថែមទៀត ធ្វើ​ឲ្យ​អ្នក​ឆ្លង​ជំងឺ​នេះ ទូទាំងប្រទេស​កើនឡើង​ដល់​១០២​នាក់ និង​ជាសះស្បើយ​សរុប​១៣​នាក់​។ ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មាន​ចំនួន​សរុប​៨៩​នាក់ ដោយ​យ​ហេតុ​ថា អ្នកជា​សះស្បើយ​នោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​អស់ហើយ​។

​បើ​យោង​តាម​សេចក្ដី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២០ គ្រួសារ​មួយ​នៅ​ភ្នំពេញ ដែល​ជនជាតិ​ខ្មែរ បានធ្វើ​ដំណើរ​ទៅ​ប្រទេស​បារាំង ហើ​យ​ពេល​ត្រឡប់មកវិញ ត្រូវ​បាន​រក​ឃើញ​ថា មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ទាំង​៤​នាក់​តែម្ដង។

សេចក្ដី​ជូន​ព័ត៌មាន​នេះ បាន​បញ្ជាក់ថា គ្រួសារ​មួយ​នៅ​រាជធានី​ភ្នំពេញ ដែល​រក​ឃើញ​មាន​ផ្ទុក​វីរុស​កូវីដ​១៩​នោះ រួមមាន បុរស​អាយុ​៦២​ឆ្នាំ​(​ជា​ឪពុក​) ស្ត្រី​អាយុ​៦១​ឆ្នាំ​(​ជា​ម្ដាយ​) បុរស​អាយុ​៣៩​ឆ្នាំ (​ជា​កូន​) និង​ស្ត្រី​អាយុ​៣៧​ឆ្នាំ (​ជា​កូន​)​។ បច្ចុប្បន្ន ពួកគាត់​ត្រូវ​បានដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ​ក្រោម រាជធានី​ភ្នំពេញ​៕

 

Facebook Comments
Loading...