មានអំនួតមែន កីឡាករម៉ូតាសា បន្ទាប់ពីផ្តួលធន់ រឹទ្ធី ឱ្យសន្លប់​ធំ ហើយបានស្រែកហៅឈ្មោះចំៗថាចង់ជួប ធឿន ធារ៉ា ភ្លែត

0
112

ប្រដាល់ ៖ នេះគ្រាន់តែជាទីផ្សារឬយ៉ាងណា ទាំងអ្នកផ្គូផ្គង និងកីឡាករម៉ូតាសា មានអំនួតកាន់តែខ្លាំងហើយ បន្ទាប់ពីផ្តួលធន់ រឹទ្ធី ឱ្យសន្លប់ធំក្នុងទឹកទី១ ភ្លាមនោះ បានស្រែកហៅឈ្មោះចំៗគឺ ធឿន ធារ៉ា និងលោក Tommy Kim ថាចង់ជួបប្រកួតជាមួយធឿន ធារ៉ា និងចង់ឱ្យTommy Kimជួយរៀបចំឱ្យផង ដែលទង្វើទាំងនេះត្រូវបានអ្នកគាំទ្រធើន ធារ៉ា លើកឡើងថាគូនេះមិនអាចកើតឡើងបានឡើយបញ្ហាធំគឺគីឡូតែម្តង ព្រោះកីឡាករម៉ូតាសា នេះគីឡូធំណាស់។

ដែលអ្នកគាំទ្រខ្លះលើកឡើងថា បើកីឡាករធើន ធារ៉ា និងកីឡាករម៉ូតាសា អាចជួបគ្នាបានមែន គឺមានហេតុផលមួយចំនួនដែលត្រូវពិចារណា ទី១ បើមើលទៅលើទម្ងន់របស់អ្នកទាំងពីរនេះគឺខុសគ្នាឆ្ងាយណាស់ ធារ៉ា វ៉ៃទម្ងន់៧២Kg តែម៉ូតាសាវ៉ៃទម្ងន់៧៦.៥Kgឡើង ហើយគ្រាន់តែសម្រកមកទម្ងន់៧៦.៥Kg ដើម្បីមកវ៉ៃជាមួយធន់ រឹទ្ធី សឹងតែមិនបានទៅហើយ ចុះទម្រាំសម្រកមកគីឡូ៧២Kg ប្រហែលមិនជាមិនអាចទៅរួចឡើយ។

ទី២. ផ្ទុយទៅវិញ បើធារ៉ាហ៊ានតំឡើងគីឡូមក៧៥, ៧៦Kgដូចធន់ រឹទ្ធីដែរ ដើម្បីមកវ៉ៃជាមួយម៉ូតាសា នោះធារ៉ាក៏ត្រូវចាញ់ព្រៀបគេដែរ ព្រោះគេទម្ចន់ធំជាងធារ៉ាឆ្ងាយណាស់ ហើយក៍គ្មានមូលហេតុអ្វីដែលត្រូវឲ្យធើន ធារ៉ា តំឡើងគីឡូមកវ៉ៃជាមួយមូតាហ្សាដែរ។ ហើយហេតុអ្វី មូតាហ្ស៉ា មិនហ៊ានដង្ហោយហៅពូណាង ឬឡៅ ចន្ទ្រា តែបែជាចង់ជួប #ធឿន ធារ៉ា ដែលគីឡូត្រឹម72-73ទៅវិញ? នេះក៏ព្រោះតែមូតាហ្ស៉ាដឹងខ្លួនថាបើជួបពូណាង និងឡៅ ចន្ទ្រា គឺពោះទឹកខ្លួនមិនអាចទប់ជាមួយជង្គង់ពូណាង និងកែងឡៅ ចន្ទ្រា បានឡើយ ទោះដៃមូតាហ្ស៉ាធ្ងន់យ៉ាងណាក៏មិនអាចធ្វើអីពូណាង និងឡៅ ចន្ទ្រា បានដែរតែពោះទឹកមូតាហ្ស៉ា មិនអាចទប់ជង្គង់ពូណាងនិងឡៅ ចន្ទ្រា បានឡើយ។

ចំណែកអ្នកខ្លះថា អ្នកផ្គូផ្គង និងកីឡាករម៉ូតាសា ចុចឈ្មោះ ធឿន ធារ៉ា បេក្ខភាពបន្ទាប់ ប៉ុន្តែ ថា ១០០ភាគរយ លោកគ្រូ អេ ភូថង និង ធឿន ធារ៉ា មិនឆោតឡើងទៅប្រកួតគីឡូ ៧៦ ជាមួយ Mortaza ទេ ច្រកតែមួយគត់ដែលអាចជួបគ្នាបាន គឺ Mortaza ទម្លាក់មក ៧២ ៧៣ និយាយទៅពិបាកជួបគ្នាណាស់។

រីឯអ្នកខ្លះលើកឡើងថា សាមីការនេះងាយដោះស្រាយណាស់ គីឡូពេញគ្នាល្អណាស់ មូតេហ្សា ធ្លាប់ចាញ់ ឡៅ ចន្ទ្រា ម្តងរួចហើយ ម្ចាស់ខ្សែក្រវាត់ Xtreme Kun Khmer ដូចគ្នាទៀត ដូចនេះជួបជាមួយកីឡាករឡៅ ចន្ទ្រា គឺសាកសំបំផុត។ ចុះបងប្អូនវិញ គិតថាគួរឬមិនគួរកីឡាករមូតេហ្សា នេះជួបជាមួយធើន ធារ៉ា? ហើយតើបងប្អូនគិតថាជួបកីឡាករកម្ពុជាយើងរូបណាទើបសាកសំគ្នា? សូមចូលរួមcomment និងShare តាមការគួរ៕

 

Facebook Comments
Loading...