នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គន់ គីម ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានអះអាងប្រាប់សារព័តមានក្នុងស្រុកថា នៅពេលនេះមន្ដ្រីជំនាញកំពុងធ្វើការប្រមូលព័ត៌មានបន្ថែមទៀត ដើម្បីធ្វើការវាយតម្លៃ និងសន្និដ្ឋានជំហានដំបូងជុំវិញហេតុការណ៍រង្គើនេះ ដោយសង្ស័យអាចជាការជះឥទ្ធិពលមកពីហេតុការណ៍រញ្ជួយដី កម្រិតធ្ងន់រហូតដល់ ៧.៧រ៉ិចទ័រ នៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។
ទេសរដ្ឋមន្រ្តី គន់ គីម នឹងបញ្ជាក់ពីហេតុការណ៍ ក្រោយទទួលបាន និងមានការវាយតម្លៃនៃការរញ្ជូយនេះ។
សូមជម្រាបថា នៅរសៀលថ្ងៃសុក្រ ទី២៨ ខែមីនានេះ គ្រោះរញ្ជួយដីកម្រិតធ្ងន់រហូតដល់៧.៧រ៉ិចទ័រ បានវាយប្រហារចំតំបន់ភាគកណ្តាល នៃប្រទេសមីយ៉ាន់ម៉ា ខណៈកម្លាំងញ័ររញ្ជួយដ៏ខ្លាំងក្លា ក៏បានជះឥទ្ធិពលដល់ប្រទេសថៃ និង វៀតណាម។ បន្ទាប់ពីរងគ្រោះដោយសាររញ្ជួញដីផងដែរ ថៃដាក់ក្រុងបាងកកក្នុងស្ថានភាពអាសន្ន ខណៈមីយ៉ាន់ម៉ាសុំជំនួយ
អាជ្ញាធរថៃបានប្រកាសដាក់ក្រុងបាងកកកក្នុងភាពអាសន្ន។ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានថ្លែងបែបនេះ ក្រោយមានការវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយនៅភាគកណ្តាលមីយ៉ាន់ម៉ា។ ចំណែកមីយ៉ាន់ម៉ា បានដាក់តំបន់ចំនួន ៦ក្នុងស្ថានភាពអាសន្ន៕