No posts to display

Block title

ម៉ូតូបើកឆ្លងផ្លូវត្រូវរថយន្តបើកលឿនបុកបណ្តាលឲ្យរងរបួសធ្ងន់២នាក់

ភ្នំពេញ ៖ រថយន្តម៉ាកតាកូម៉ា បើកលឿនមិនប្រុងប្រយ័ត្នបុកម៉ូតូដែលបើកឆ្លងផ្លូវបែកជាបួនបណ្តាលឲ្យរងរបួសធ្ងន់២នាក់ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យ កាលពីវេលាម៉ោង៣និយ៤០នាទី នារសៀលថ្ងៃទី២០ ខែកុម្ភៈ ២០២១ នៅចំណុចលើផ្លូវលំស្ថិតក្នុងភូមិសំរោង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ដែលរងរបួស ក្នុងហេតុការណ៍នេះទី១ឈ្មោះសុខ រី ភេទស្រី អាយុ១៧ឆ្នាំ និងទី២ឈ្មោះសុខ ហួរ ភេទស្រី អាយុ១៦ឆ្នាំ អ្នកទាំង២មានទីលំនៅក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង...

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​​ក្នុង​លក្ខណៈ​​ស្ថិត​ក្រោមអំណាច​ឈ្លក់​វង្វែង​របស់​លោក​​ចូ បៃដិន

បរទេស ៖ ពិធីករ​សារព័ត៌មាន Sky News លោក Paul Murray បាន​និយាយ​ថា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ចូ បៃដិន «មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​​ក្នុង​លក្ខណៈ​​ស្ថិត​ក្រោមអំណាច​ឈ្លក់​វង្វែង​របស់​លោក​​ ពី​ព្រោះ​លោក​មិនមែន​ជា​បុរស​ពណ៌​លឿង​ទេ បន្ទាប់​ពី​ជំនួប​មិន​ធម្មតា​ជា​មួយ​លោក​ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន។លោក​និយាយ​ថា ៖«លោក ចូ បៃដិន បាន​រុំព័ទ្ធ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​លោក ពូទីន កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ក្នុង​ប្រទេសស្វីស»។ «មិន​មាន​​ផ្លែ​ផ្កា​​អ្វី​សំខាន់​​កើត​​​ចេញ​ពី​ជំនួប​កំពូល​របស់​មេ​ដឹក​នាំ​ប្រទេស​ទាំង​ពីរ​ឡើយ ប៉ុន្តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​មិន​ផ្សាយ​អ្វី​ទាំង​អស់...

រថយន្តកុងទីន័រ បុករថយន្តកុងទីន័រ ដែលបើកបញ្ច្រាសទិសគ្នាពេញទីហឹងបណ្តាលអោយទៃកុងម្នាក់ស្លាប់ និងអ្នករួមដំណើរ២នាក់ទៀតរងរបួស

ព្រះសីហនុ ៖ រថយន្តកុងទីន័រ បុករថយន្តកុងទីន័រ ដែលបើកបញ្ច្រាសទិសគ្នាពេញទីហឹងបណ្តាលអោយទៃកុងម្នាក់ស្លាប់គៀបជាប់ក្នុងរថយន្ត និងអ្នករួមដំណើរ២នាក់ទៀតរងរបួស ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង០០នាទីព្រឹក ថ្ងៃ១៨ មិថុនា២០២១នេះ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨.១៣៩ស្ថិតក្នុង ភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ សមត្ថកិច្ចប្រាប់ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តផ្ទុកកុងតឺន័រ ក្បាលពណ៌ស លាយបៃតង ម៉ាក HINO ពាក់ស្លាកលេខ ភ្នំពេញ...

សត្វពពែជាសត្វងាយស្រួលចិញ្ចឹម ហើយបើមានមេពពែចាប់ពី៥ ទៅ១០​ក្បាល​គឺអាចរកចំណូលឲ្យកូន​រៀន​មិន​លំបាកក្នុងការផ្គត់​ផ្គង់នោះឡើយ

ភ្នំពេញ ៖ របរចិញ្ចឹមសត្វពពែ អ្នកខ្លះមើលមកថាសាមញ្ញទេ តែបើអ្នក​ដឹង​វិញនោះគឺ មិនធម្មតាឡើយ អោយតែយើងចិញ្ចឹម និងមើលថែវាបានល្អនោះ​ របរ​ល្មមៗមិនអាចប្រៀបបានឡើយ ហើយគ្រាន់តែមានមេពពែចាប់ពី៥ ទៅ១០ក្បាលនោះ គឺអាចរកចំណូលឲ្យកូន​រៀន​ដល់ចប់មហាវិទ្យាល័យក៍​មិន​ភ័យ​ព្រួយឡើយ ក្នុងការផ្គត់​ផ្គង់នោះ។ សត្វពពែគឺជាសត្វជើង៤ មួយប្រភេទងាយស្រួលចិញ្ចឹម វាមានរាងដូច​ជា​សត្វ​គោក្របីដែរ តែវាមិនមានកម្លាំងអូសទាញដូចគោក្របីនោះទេ សត្វពពែវាស៊ីស្លឹក​ឈើ​ជា​អាហារ គេចិញ្ចឹមវា យកសាច់លក់​ដូច​ជា សត្វជ្រូកអញ្ចឹងដែរ ដែលក្នុង​១ឆ្នាំៗវា​ហុចផល​ឲ្យ​ច្រើនសម្រាប់អ្នកចិញ្ចឹមវា។ លោកម៊ិន ប៊ុនធឿន ជាអ្នកចិញ្ចឹមសត្វពពែបង្កាត់ពូជន៍ និងយកសាច់លក់...

មន្ត្រីយោធាម្នាក់ឈ្លោះប្រកែកគ្នានិងប្រពន្ធរឿងជំពាក់លុយធនាគារ និងលុយរាយរងក្រៅផ្សេងទៀតសងមិនចេះអស់ខឹងដុតផ្ទះចោលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ស្ទឹងត្រែង ៖ មន្ត្រីយោធាម្នាក់បម្រើការនៅអង្គភាពវរ:សេនាតូចវិស្វកម្ម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗយកមកសួរនាំ ក្រោយខឹងប្រពន្ធរួចចាក់សាំងម៉ូតូដុតផ្ទះចោលឆេះអស់គ្មានសល់ ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤,៤៥នាទីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅចំណុចក្រោយភោជនីយដ្ឋានសមភាពថ្មី ក្នុងភូមិព្រែក សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង។ បើតាមអ្នកជិតខាងបាននិយាយថា: មុនកើតហេតុគេឃើញគ្រួសារផ្ទះកើតហេតុខាងលើ ឈ្លោះប្រកែកគ្នាហើយគេឃើញប្រពន្ធបានរត់ចេញពីផ្ទះ ក្រោយមកប្តីក៍យកម៉ូតូចាក់សាំងចេញហើយ ក៍ដុតតែម្តងហើយក៍ដើចេញធ្វើប្រងើយ ឃើញដូច្នេះអ្នកជិតខាងក៍ថា ផ្ទះឆេះហើយមិចមិនទៅពន្លត់ ជនសង្ស័យជាប្តីនោះឆ្លើយថា បើវាឆេះហើយឲ្យវាឆេះទៅ។ ទើបបង្កភ្ញាក់ផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ចជំនាញពន្លត់អគ្គីភ័យ មកជួយពន្លត់និងឃាត់ខ្លួនជនសង្ស័យជាប្តីភ្លាមៗ...