No posts to display

Block title

ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៣០ ខែមករា តំបន់មួយចំនួន នៅភ្នំពេញ នឹងមានការរអាក់រអួល ចរន្តអគ្គិសនី ដើម្បីរុះរើគន្លង ខ្សែបណ្តាញ ផ្លាស់ប្តូរ តម្លើងបរិក្ខារ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវរយៈពេល៤ថ្ងៃ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៕ ...

សម្តេចតេជោបង្ហោះរូបប្រៀបធៀបទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងពីអតីតកាលខុសគ្នាដាច់ស្រឡះតែម្តង

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២នេះ បានបង្ហោះរូបប្រៀបធៀបទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ន និងពីអតីតកាលបច្ចុប្បន្ន ដោយបញ្ជាក់ថា វាពិតជាខុសគ្នាដាច់ស្រឡះ ហើយសម្តេចបញ្ជាក់ថា ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាពនោះទេ។ សម្តេចបានសរសេរលើហ្វេសប៊ុកយ៉ាងដូច្នេះថា “នេះគឺទិដ្ឋភាពមួយចំនួននៃរាជធានីភ្នំពេញ ដែលជាបេះដូងរបស់កម្ពុជាយើង ថតពីលើអាកាសនៅក្នុងខែមករា ឆ្នាំ២០២២នេះ ។ បច្ចុប្បន្ននេះ...

ស្ត្រីម្នាក់ដេកនៅក្នុងបន្ទាប់សុខៗ ត្រូវជនសង្ស័យគោះទ្វាឲ្យបើក ហើ​យធ្វើសកម្មភាពយកកន្ត្រៃចាក់ឲ្យរងរបួសនៅផ្ទះសំណាក់ញូវកេសល

ភ្នំពេញ ៖ មិនដឹងមូលហេតុស្ត្រីម្នាក់ដេកនៅក្នុងបន្ទាប់សុខៗ ត្រូវជនសង្ស័យគោះទ្វាឲ្យបើក ហើយធ្វើសកម្មភាពយកកន្ត្រៃចាក់ឲ្យរងរបួសកាលពីវេលាម៉ោង១៦ និង០០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់ ញូវកេសល ផ្លូវ៥១ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉ា ដាលីន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបររត់តុ ស្នាក់នៅផ្ទះជួល ផ្លូវ៥១...

សូមប្រយ័ត្នចំពោះ ឱសថបន្តក់ភ្នែក QUEEN EYE និង C-EYE បើមិនចង់អោយ ប៉ះពាល់ដល់សុខភាព និងអាយុជីវិត

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ជម្រាបដល់សាធា រណជនទាំងអស់ឲ្យបានជ្រាបថា ៖ យោងតាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីចំនួន ២០ បើមិនចង់អោយ ប៉ះពាល់ដល់សុខភាព និងអាយុជីវិត ព្រោះក្រសួងសុខាភិបាល ប្រកាសហាមមិនឱ្យពលរដ្ឋប្រើទេ។ គណនីទាំងនោះ មានឈ្មោះដូចខាងក្រោម៖ ១-Queer-EYE ទឹកថ្នាំបន្តក់ភ្នែក, ២-លោកគ្រូសានវិសាល បោះដុំលក់រាយថ្នាំបន្តក់ភ្នែក, ៣-ទឹកថ្នាំបន្តក់ភ្នែក អាមេរិចឃ្វីនអាយ ,៤-Loma_ថ្មីៗ,៥-ថ្នាំបន្តក់ភ្នែកស្វីសឯកទេសដោះស្រាយបញ្ហាភ្នែក...

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ៍ចិន និងវៀតណាម ខាងមុខនេះហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ

ភ្នំពេញ ៖ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណ៍ចិន និងវៀតណាមដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ រដ្ឋបាលរាជធានីភ្នំពេញសូមធ្វើការណែនាំដល់មន្ទីរ អង្គភាព...