No posts to display
Block title
ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ ស្នើឲ្យរដ្ឋបាលខណ្ឌ បន្ដពង្រឹងការងារ ភូមិសង្កាត់មានសុវត្ថិភាព ឲ្យបានប្រសើរថែមទៀត ពិសេសបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ
chenda sun -
0
ភ្នំពេញ ៖ លើកឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៨ អណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា នេះ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ បានស្នើឲ្យរដ្ឋបាលខណ្ឌ បន្ដពង្រឹងការងារ ភូមិសង្កាត់មានសុវត្ថិភាព ឲ្យបានកាន់តែល្អប្រសើរ ទាំងការ ការពារសន្ដិសុខមូលដ្ឋានជាក់ស្ដែង ទាំងការធ្វើវេទិកាសាធារណៈ។ ចំពោះការធ្វើវេទិកាសាធារណៈ តាមបណ្ដាសង្កាត់និមួយៗសូមធ្វើជាប្រចាំខែ ដោយអញ្ជើញ តំណាងមកពីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិព្រមទាំង អង្គភាពពាក់ព័ន្ធចូលរួម...
លោក សុខ សម្បត្តិ ណែនាំឲ្យជ្ញាធរ កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថ ត្រូវការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈឲ្យបានល្អប្រសើរ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ
ភ្នំពេញ ៖ លើកឡើងក្នុងប្រជុំសាមញ្ញលើកទី៥៨ អាណត្ដិទី៣ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤នេះ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកងបានមានប្រសាសន៍ថា យើងជាអាជ្ញាធរថ្នាក់ខណ្ឌ សង្កាត់ ត្រូវការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរាបរយសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ដែលនិងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ពិសេសភ្ញៀវបរទេសដែលពួកគាត់មកកំសាន្តក្នុងរាជធានីភ្នំពេញរបស់យើង។
ក្នុងកិច្ចប្រជុំនេះផងដែរលោកសុខ សម្បត្តិ បានធ្វើការណែនាំដល់គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង៧ ត្រូវអនុវត្តឲ្យបានជោគជ័យនូវ គោលនយោបាយភូមិ...
ស្នងការនគរបាលខេត្តកំពង់ចាម ស្នើបុគ្គលម្ចាស់គណនី (Facebook) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ បើមិនចង់ពាក់ព័ន្ធទៅស្ថាប័នតុលាការ
កំពង់ចាម ៖ បើតាមសេចក្ដីប្រកាសដែលបានបង្ហោះលើផេកស្នងការនគរបាលខេត្តកំពង់ចាម ជាសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នេះថា មេប៉ូលិសខេត្តកំពង់ចាម បានសម្ដែងនូវការប្រតិកម្ម យ៉ាងខ្លាំង បន្ទាប់ពីមាន Face book ឈ្មោះ លីពៅកំពង់ចាម បង្ហោះថា៖ ស្នងការខេត្តកំពង់ចាមរីកធំម៉េះហេតុអ្ចីអ្នកកាសែតសួរផ្លូវច្បាប់មិនឆ្លើយ?។
ទន្ទឹមនឹងការប្រតិកម្មបែបនេះ ស្នងការនគរបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាស ស្នើបុគ្គលដែលជាម្ចាស់ គណនី (Face book)...
មន្រ្តីសូរិយោដី ស្រវឹងស្រាថ្មីៗ បើករថយន្តឡើងសួនច្បារបុកផ្ទាំងប៉ាន់ណូ បណ្ដាលឱ្យមនុស្សម្នាកំពុងហាត់ប្រាណរត់ជាន់ជាន់ជើងគ្នា
កំពង់ស្ពឺ ៖ បុរសម្នាក់ គេស្គាល់ថាជាមន្រ្តីសុយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បើករថយន្ដ ម៉ាក FORD ធ្វើដំណើរចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះមកដល់ចំណុចមុខសួនរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត បានបត់ឡើងលើសួនច្បារ សាធារណៈ មុខទីស្នាក់ការខេត្ត ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៤។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បុរសម្នាក់ដែលត្រូវបានមហាជនស្គាល់ឈ្មោះ ឡេង...
មកដឹងពី«ថ្មសោរ» ដែលដូនតាខ្មែរ ធ្វើជាថ្មទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា
ភ្នំពេញ ៖ អាជ្ញាធរជាតិអប្សរាបានពន្យល់ពី «ថ្មសោរ» ជាគន្លឹះសម្រាប់រើថ្មជួសជុលសំណង់ប្រាសាទបុរាណ នៅគ្រប់សំណង់ប្រាសាទថ្មភក់របស់ដូនតាខ្មែរ ការសាងសង់រៀបថ្មពីមួយដុំទៅមួយដុំ តែងតែមានថ្មគន្លឹះ ឬហៅថា ថ្មសោរ។ ថ្មសោរនេះ ជាទូទៅមានផ្ទៃខាងលើធំជាងបាតខាងក្រោម ដើម្បីសម្រាប់រឹតបន្តឹងថ្ម ទប់លំនឹងថ្មឱ្យរឹងមាំ មិនឱ្យថ្មងាកទ្រេត ឬថ្មរំកិលចេញពីគ្នា។
ថ្មសោរដំបូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្តជាឧទាហរណ៍។ នៅចំណុចមិនឆ្ងាយពីទីប្រសព្វនៃដំបូលដែលមានទិសទាំង៤ផ្គុំគ្នា ថ្មសោរ ត្រូវបានយកមកប្រើ ដើម្បីខ្ទាស់ថ្មតម្រៀបក្រោយគេទាំងអស់។ ដូចនេះ ពេលរើ គឺត្រូវរើថ្មសោរមុនគេបង្អស់ ប្រៀបដូចជាការបើកសោរ...