No posts to display
Block title
ផ្លូវ និងប្រព័ន្ធលូ គឺជាម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នាពេលបច្ចុប្បន្ន
chenda sun -
0
ភ្នំពេញ ៖ ក្នុងវេទិកា ផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ និងលោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១០ ខែសីហានេះ តំណាងប្រជាពលរដ្ឋ បានលើកឡើង នូវបញ្ហា១ចំនួន ដែលបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានជួបប្រទះ...
យុវតីសិស្សវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀនម្នាក់ត្រូវបានជនមិនស្គាល់មុខ ពីនាក់ ចាប់អូសចូលថ្នាក់រៀន ប៉ុនប៉ងធ្វើរឿងនេះ រួចឆ្លើយថាមានគេជួលឲ្យសម្លា.ប់
ខេត្តពោធិ៍សាត់ ៖ ក្រុមគ្រួសារសាច់ញាតិសិស្សសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀនម្នាក់ ទទូចសុំឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅ លើករណីជនបិទមុខមិនស្គាល់អតសញ្ញាណចំនួន២នាក់ ធ្វើសកម្មភាពចាក់នាង បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ ខណៈនាងដើរទៅបិទទ្វារបង្អួចបន្ទប់ថ្នាក់ពេលចេញពីរៀនគួរ។ ហេតុការណ៍ហិង្សា បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណ៦ និង១០នាទី ព្រលប់ថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចបន្ទប់ថ្នាក់ទី9B នៃសាលាវិទ្យាល័យ ហ៊ុន សែន បាក់ចិញ្ចៀន ស្ថិតនៅភូមិ.ឃុំបាក់ចិញ្ចៀន...
ស្លា..ប់ម្នាក់ របួសធ្ងន់ម្នាក់ ករណីបាក់រលំ រានមុខផ្ទះ ក្នុងការដ្ឋានសំណង់ភូមិគ្រឹះមួយកន្លែង
ភ្នំពេញ ៖ មាករណីបាក់រលំផ្ទះកំពុងសាងសង់មួយកន្លែង ស្ថិតនៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បណ្តាលអោយស្លា.ប់ម្នាក់ របួសធ្ងន់ម្នាក់ កាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។
យោងតាមដំណឹង បឋមដែលទទួលបាន គឺមានករណីបាក់រលំសំណង់រានមុខផ្ទះ ក្នុងការដ្ឋានសំណង់ភូមិគ្រឹះមួយកន្លែង ស្ថិតនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានបណ្តាលឱ្យបុរសកម្មករម្នាក់ស្លា.ប់ និងរបួសធ្ងន់ម្នាក់។ ពេលនេះ អាជ្ញាធរកំពុងនៅកន្លែងកើតហេតុ ដើម្បីធ្វើកំណត់ហេតុ...
របាយការណ៍៖ ៧០% នៃសព្វាវុធលោកខាងលិចបញ្ជូនឱ្យអ៊ុយក្រែនមិនបានធ្លាក់ដល់ដៃកងទ័ពទេ
កៀវ ៖ របាយការណ៍របស់សារព័ត៌មាន CBS News នាពេលថ្មីៗនេះ បានបញ្ជាក់ថា មានតែអាវុធលោកខាងលិចប្រហែល ៣០ភាគរយប៉ុណ្ណោះ ដែលបានបញ្ជូនទៅដល់សមរភូមិជួរមុខនៅប្រទេសអ៊ុយក្រែន ខណៈដែលការបញ្ជូនសព្វាវុធទាំងនេះ កម្រនឹងប្រព្រឹត្តទៅដោយរលូនណាស់។
ប្រភពស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានប្រាប់ទូរទស្សន៍ CNN កាលពីខែមេសាថា ទីក្រុងវ៉ាស៊ីនតោនស្ទើរតែមិនដឹងសោះ នូវអ្វីដែលកើតឡើងចំពោះអាវុធទាំងនោះ នៅពេលអាវុធចូលដល់អ៊ុយក្រែន។
ចំណែកទីភ្នាក់ងារ Europol បានអះអាងថា សព្វាវុធទាំងនេះមួយចំនួនបានធ្លាក់ទៅក្នុងដៃក្រុមឧក្រិដ្ឋកម្មនៅក្នុងសហភាពអឺរ៉ុប ខណៈដែលរដ្ឋាភិបាលរុស្ស៊ីបានព្រមានថា អាវុធបានធ្លាយទៅដល់តំបន់មជ្ឈិមបូព៌ា។
ប្រភព៖ RT
ប្រែសម្រួល៖ ទីណា...
ប្រមុខ អ.ស.ប បង្ហាញការព្រួយបារម្ភថា សង្គ្រាមអ៊ុយក្រែនអាចនឹងអូសបន្លាយពេលយូរ
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស បានសម្តែងការព្រួយបារម្ភថា សង្គ្រាមនៅអ៊ុយក្រែនអាចនឹងអូសបន្លាយពេលយូរអង្វែង ។
លោក ហ្គូធឺរែស ដែលស្ថិតនៅក្នុងប្រទេសជប៉ុន ដើម្បីចូលរួមពិធីកាលពីថ្ងៃសៅរ៍នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ដើម្បីប្រារព្ធខួបលើកទី ៧៧ នៃការទម្លាក់គ្រាប់បែកបរមាណូលើទីក្រុងភាគខាងលិចប្រទេសជប៉ុន ដោយលោកបាននិយាយបែបនេះប្រាប់ដល់អ្នកកាសែតនៅទីក្រុងតូក្យូ នៅថ្ងៃចន្ទសប្តាហ៍នេះ។
ឱកាសនោះដែរ លោក ហ្គូធឺរែស បានបញ្ជាក់ថា អ៊ុយក្រែនមិនអាចទទួលយកប្រទេសផ្សេងដែលយកទឹកដីរបស់ខ្លួនបានទេ និងថា រុស្ស៊ីហាក់ដូចជាមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការទទួលយកថា ខ្លួនមិនអាចដាក់បញ្ចូលតំបន់ដែលខ្លួនបានយក ហើយថា តំបន់ទាំងនេះនឹងមិនក្លាយជារដ្ឋឯករាជ្យថ្មីនោះទេ។
ប្រមុខអង្គការសហប្រជាជាតិរូបនេះបន្តថា...