លោកស៊ូ ស៊ីវត្ថា ចុះពិនិត្យការសាងសង់ផ្លូវ និងប្រព័ន្ធប្រឡាយបង្ហូទឹកក្នុងភូមិសាស្ត្រសង្កាត់សំរោង

0
249

ភ្នំពេញ ៖ លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យ រៀបចំដែនដីខណ្ឌព្រែកព្នៅ និងមន្ត្រីក្រោមឱវាទ និងមន្ត្រីសាលាសង្កាត់ បានចុះពិនិត្យការងារក្នុងភូមិសាស្ត្រក្នុងសង្កាត់សំរោង ក្នុងនោះលោក បានចុះពិនិត្យ និងជំរុញការងារសាងសង់ផ្លូវអែបសាលាសង្កាត់សំរោង ហើយបានឧប្បត្ថម្ភថ្មចំនួន១៥ឡាន និងចុះរៀបចំប្រព័ន្ធប្រឡាយបង្ហូទឹកក្នុងភូមិសាស្ត្រសង្កាត់សំរោងជាច្រើនខ្សែដើម្បីរំដោះទឹកចេញ។

ក្នុងការចុះពិនិត្យប្រព័ន្ធប្រឡាយក្នុងភូមិសំរោងជើង និងភូមិគ្រួស ជាច្រើនខ្សែនេះលោកស៊ូ ស៊ីវុត្ថ បានក្រើនរំលឹកដល់សង្កាត់និងភូមិ ធ្វើយ៉ាងណាតាមដានកុំអោយមានគេរំលោភយកប្រឡាយ ដែលអាចធ្វើឲ្យរួមតូច បើផ្លូវឬប្រឡាយមានទទឹង៨ម៉ែត្រគឺរក្សាឲ្យបានត្រឹមប៉ុណ្ណេះ ព្រោះបើប្រឡាយរួមតូចវាអាចបង្កឲ្យស្ទះចរន្តទឹកបាន។

លោកបញ្ជាក់ថា ប្រធានភូមិត្រូវផ្សព្វផ្សាយអោយប្រជាពលរដ្ឋទាំងអស់ មិនត្រូវសង់ផ្ទះរំលោភលើប្រឡាយបង្ហូទឹក ការចាក់ដីលុបប្រឡាយ ឬលូ និងចាក់ដីខ្ពស់ជាងផ្លូវ នោះទេ។ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឱ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក នោះគឺយើងមិនមានការស្ទះទឹក និងជន់លេចដោយទឹកភ្លៀងនោះឡើយ៕

 

Facebook Comments
Loading...