រកឃើញឧទ្ធម្ភាចក្រ ដែលបានបាត់នៅជួរភ្នំក្រវាញហើយ ក្រោយប្រតិបត្តិការរយៈពេល១៧ថ្ងៃ គិតត្រឹមថ្ងៃទី ២៩ ខែកក្កដានេះ

0
307

ភ្នំពេញ ទីបំផុត ! កម្លាំងចម្រុះ នៅរសៀល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ បានរកឃើញឧទ្ធម្ភាចក្រយោធា Z9 ដែលបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវាញហើយ បន្ទាប់ពីបើកប្រតិបត្តិការអស់រយៈពេល១៧ថ្ងៃ។ នេះបើតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្លែងប្រាប។

ឧទ្ធម្ភាចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ សូមបញ្ជាក់ថា មធ្យោបាយក្នុងការរុករកនេះមានដូចជា ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់។

Facebook Comments
Loading...