លោកស៊ូ ស៊ីវុត្ថា ចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចុងក្រោយក្នុងឃុំអូរ និងនាំយកអំណោយសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ចែកជូនទុរគតជនគ្មានទីពឹងចំនួន៤គ្រួសារ

0
447

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារមន្ត្រីរៀបចំដែនដីខណ្ឌព្រែកព្នៅ បានធ្វើការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចុងក្រោយគម្រប់២២ ភូមិស្មើ ១៦០០០ប័ណ្ណ នៅឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលដឹកនាំដោយលោកស៊ូ ស៊ីវុត្ថា ប្រធានភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមទី១៦ដែលចុះវាស់វែងចំនួន២ឃុំ។

ដោយអំឡុងពេលបំពេញបេសកកម្មចុះបញ្ជីជូនប្រជាពលរដ្ឋក្នុងឃុំអូរស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ក្រុមការងារមន្ត្រីសុយោដីខណ្ឌព្រែកព្នៅជាក្រុមទី១៦ និងមន្ត្រីក្រោមឱវាទក្រៅពីនោះការងារចែកបានកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក្រុមការងារក៏បានពាំនាំនិងអំណោយដ៏ថ្លៃថ្លារបស់សម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនទុរគតជូនគ្មានទីពឹងក្នុងភូមិអំពៅ ឃុំអូរ ស្រុកភ្នំស្រួយ ខេត្តកំពង់ស្ពឺចំនួន៤ គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ៥០ គីឡូក្រាម ទឹកស៊ីអ៊ីវ១យូ ទឹកត្រី១យួ ត្រីខ១យួមី១កេស និងថវិការ ៥ ម៉ឺនរៀលទុកសម្រាប់ផ្គត់ផ្គង់ជីវភាពបន្ត។ ​ក្រោយទទួលបានអំណោយប្រជាពលរដ្ឋក្នុងភូមិអំពៅទាំងមូលសូមថ្លែងអំណរគុណដល់សម្ដេចពុក សម្ដេចម៉ែ ទាំងទ្វេយ៉ាងជ្រាលជ្រៅបំផុត និងជូនពរអ្នកមានគុណទាំងទ្វេទទួលបានសុខភាពល្អបំផុតមានអាយុយឺនយូរជាម្លប់ដ៏កូនចៅទូទាំងប្រទេស។

ក្នុងសំណេះសំណាលយ៉ាងជិតស្និតជាមួយប្រជាពលរដ្ឋ និងប្រធានភូមិទាំង២២ ក្នុងឃុំអូរ លោកស៊ូ ស៊ីវុត្ថា អរគុណលោកប្រធានភូមិទាំងអស់ដែលបានសហកាល្អជាមួយក្រុមការងារក្រុមទី១៦ធ្វើឲ្យការងារសម្រេចបានដោយរលូន ពិសេសអរគុណលោកប្រធានភូមិអំពៅដែលបានសម្រួល និងផ្តល់ទីតាំងដល់ក្រុមការងារយើងមួយរយៈកន្លងមកនេះ។

លោកមេភូមិទាំង២២តំណាងប្រជាពលរដ្ឋក្នុងឃុំអូរ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខណ្ឌព្រែកព្នៅ ពិសេសអភិបាលខណ្ឌដែលលោកមានមន្ត្រីក្រោមឱវាទសុទ្ធតែបញ្ញវ័នល្អៗ ពូកែពោពេញដោយសមត្ថភាព មានសីលធម៍ខ្ពស់ បំរើប្រជាពលរដ្ឋបានល្អមិនឲ្យទាស់ចិត្តក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ យើងនេះសូមគោរោពជូនពរសូមឲ្យមន្ត្រីទាំងអស់ទទួលបាននូវពុទ្ធពរ៤ប្រកា គឺអាយុ វណ្ណះ សុខះ ពលះ និងសម្រេចបាននូវការងាថ្មីៗបន្ថែមទៀត៕ 

 

Facebook Comments
Loading...