សង្កាត់ពន្សាំង ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ រួចរាល់ទាំង២៤ភូមិ

0
67

ភ្នំពេញ ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២ពាន់ ៥រយ ៦៣ ប័ណ្ណ ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីកម្ម សំណង់ និង សុរិយោដី រាជធានីភ្នំពេញ យកមក ប្រគល់ជូន ប្រជាពលរដ្ឋ ៣ភូមិ គឺភូមិ ទួលពន្សាំង ភូមិកោះរងៀង និងភូមិព្រៃស្នួល ក្នុងចំណោម២៤ក្នុងសង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែធ្នូនេះ នៅសាលាសង្កាត់ពន្សាំង។

លោកស៊ូ ស៊ីវត្ថា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង  ភូមិបាលខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមវាល បានថ្លែងថា ក្រុមការងារបច្ចេកទេស ចាប់ដំណើរការ ការងារចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ក្នុងសង្កាត់ពន្សាំង តាមភូមិទាំង២៤ ចាប់ពីខែមិនា ឆ្នាំ២០២៣ ដោយចាប់ផ្ដើមពីភូមិឧសភាមុនគេ មកទល់ពេលនេះ បានបិទបញ្ចប់ហើយ ការពន្យាពេលបែបនេះដោយសាមន្ត្រីជំនាញយើងបានចុះទៅវាស់វែងដីនៅតាមបណ្តាខេត្តនានាដែលមន្ទីបាននែនាំកន្លងមក។ ចំពោះក្បាលដីដែលនៅសេសសល់មិនទាន់បានចុះបញ្ជី សូមឲ្យម្ចាស់ អញ្ជើញទៅរៀបចំបំពេញសំណុំបែបបទចុះបញ្ជីនៅការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ សុរិយោដី និង  ភូមិបាលខណ្ឌព្រែកព្នៅ ឬនៅច្រកចេញចូលតែ១ សាលារាជធានីភ្នំពេញ។ លោក បានបញ្ជាក់ដែរថាសម្រាប់ការចុះបញ្ជីដីធ្លីនៅក្នុង ខណ្ឌព្រែកព្នៅ បន្ទាប់ពីសង្កាត់ពន្សាំង នឹងបន្ដទៅសង្កាត់ពញាពន់ និង  សង្កាត់សំរោង ដោយគ្រោងនឹងបញ្ចប់ នៅឆ្នាំ២០២៥ខាងមុខ ។

លោក ពឹង រតនៈ អនុប្រធានមន្ទីរ ដែនដីនគរូបនីកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មានប្រសាសន៍ ថា គំរោងរៀបចំដែនដី និង រដ្ឋបាលដីធ្លីរាជធានីភ្នំពេញ បានចាប់ផ្តើមនៅខែតុលា ឆ្នាំ២០០៣ រហូតមកទល់ បច្ចុប្បន្ន គំរោងចុះបញ្ជីដីធ្លីបានដំណើរការ  ស្ទើររួចរាល់ទាំងស្រុង ក្នុងចំណោម ១០៥ សង្កាត់ ក្នុងរាជធានីភ្នំពេញ ដោយ ប្រមូលទិន្នន័យ សរុបបានជាង  4សែន  ក្បាលដី  និង ចេញប័ណ្ណជូនប្រជាពលរដ្ឋបាន ជិត៣ សែន  ប័ណ្ណ ។ ដោយឡែក កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ សំរេចបានការផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិ ទួលពន្សាំងន្សាំង ភូមិកោះរងៀង និងភូមិព្រៃស្នួល  ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចំនួន ២ពាន់ ៥ រយ ៦៣ ប័ណ្ណ។

លោក អនុប្រធានមន្ទីរ បានណែនាំឱ្យប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទាំងអស់សូម ទុកដាក់បណ្ណឱ្យមានសណ្តាប់ធ្នាប់ មានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យបាត់បង ឬខូចខាត សម្រាប់យកទៅប្រើប្រាស់ទៅថ្ងៃមុខ  ។ លោកបាន បញ្ជាក់ថាការចែកជូន វិញ្ញាបនបត្រសម្គាល់អចលនៈវត្ថុជូនដល់ប្រជាពលសង្កាត់ពន្សាំងនេះ គឺធ្វើឡើងរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧  ខែធ្នូ ឆ្នាំ២០២៤ សាលាសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។បើផុតរយៈពេលនេះគឺត្រូវទៅយកនៅ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដី ដែលមានទីតាំងនៅជិតទីស្ដីការគណៈរដ្ឋមន្ដ្រី។

ក្នុងឱកាសនោះ លោក ធឹម សំអាន អភិបាល ខណ្ឌ ព្រែកព្នៅ បានបញ្ជាក់ថា ការចុះបញ្ជីក្បាលដីនេះបានផ្តល់នូវសារប្រយោជន៍ ដល់ប្រជាពលរដ្ឋ គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និង សិទ្ធិ កាន់កាប់ដីធ្លីពេញលេញជូនគាត់ហើយម្យ៉ាងទៀត  សម្រាប់ធ្វើជាភស្តុតាង ក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន ចៀសវាង ការរំលោភ បំពានលើដីធ្លី។ប័ណ្ណនេះក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋ យកទៅប្រើប្រាស់ ដាក់ធានាក្នុងការខ្ចីលុយ ពីធនាគារយកមកប្រកបរបរ ធ្វើអាជីវកម្មផ្សេងៗថែមទៀតផង ៕

Facebook Comments
Loading...