ភ្នំពេញ ៖ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក និងបានផ្ដល់ឱកាសដល់លោកស្រី ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos បានរកឃើញថា លោកស្រីអនុប្រធានាធិបតី Kamala Harris បានបើកការនាំមុខពីរភាគរយលើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ ។
ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើឡើងក្រោយសន្និបាតរបស់គណបក្សសាធារណរដ្ឋ ជាទីដែលលោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក និងការប្រកាសរបស់លោក Bidenកាលពីថ្ងៃអាទិត្យមុន ថា លោកបានចាកចេញពីការប្រកួតប្រជែង និងគាំទ្រលោកស្រី Harris ។
លោកស្រី Harris ដែលយុទ្ធនាការរបស់លោកស្រីនិយាយថាលោកស្រីបានទទួលការតែងតាំងពីគណបក្សប្រជាធិបតេយ្យ បាននាំមុខលោក Trump ៤៤% ទល់នឹង៤២% នៅក្នុងការស្ទង់មតិជាតិ។
ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថា ៥៦% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍ថា លោកស្រី Harris វ័យ៥៩ ឆ្នាំ មានប្រាជ្ញាស្មារតី និងរាងកាយល្អ និងអាចដោះស្រាយបញ្ហាប្រឈម” បើប្រៀបធៀបទៅនឹង ៤៩% ដែលនិយាយដូចគ្នានេះសម្រាប់ Trump វ័យ៧៨ឆ្នាំ៕