ជនសង្ស័យម្នាក់យកដុំថ្មគប់ទៅលើអ្នកធ្វើដំណើរតាមផ្លូវបណ្តាលឲ្យស្លាប់ ត្រូវបានចាប់ខ្លួនហើយ

0
3509

 

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ឈ្លោះជាមួយប្រពន្ធនិងប្រើប្រាស់គ្រឿងញៀន បានយកដុំថ្មគប់ទៅលើអ្នកធ្វើដំណើរតាមផ្លូវបណ្តាលឲ្យស្លាប់ កាលពីម៉ោងប្រហែល១៩ និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ទល់មុខកន្លែងផ្ទេរសំរាមក្រុមហ៊ុនស៊ិនទ្រីភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រហូតដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩វេលា ម៉ោង១០.៣០នាទីព្រឹក ឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ដោយសហការជាមួយអាវុធហត្ថខណ្ឌសែនសុខនៅចំណុចផ្ទះជនសង្សយ័ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនរងគ្រោះឈ្មោះម៉ុន រតនៈ ហៅម៉ុតភេទប្រុសអាយុ១៧ ឆ្នាំជនជាតិខ្មែរមុខរបរជាងដែករស់នៅភូមិស្វាយចេកថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញទទួលមរណភាពនៅវេលាម៉ោង១៣ និង៣០ នាទីថ្ងៃទី ២២ ខែតុលាឆ្នាំ ២០១៩ នៅមន្ទីរពេទ្យ(លោកសង្ឃ)។

ប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានឲ្យដឹងថា ក្រោយពីបានទទួលព័ត៌មានភ្លាមកំលាំងជំនាញយើងបានចុះ ស្រាវជ្រាវកំណត់មុខសញ្ញារហូតដល់ម៉ោង១៧ និង៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ កំលាំងយើង បានហៅបុគ្គលម្នាក់ឈ្មោះអ៊ឹម វិរ: ហៅញ៉ាញមកសាក សួរហើយជននេះប្រាប់ពីភិនភាគជនសង្ស័យដែលយកដុំថ្ម គប់ទៅលើជនរងគ្រោះ។ រហូតដល់ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩វេលា ម៉ោង១០.៣០នាទីព្រឹក ឈានទៅដល់ការឃាត់ខ្លួនជនដៃដល់ឈ្មោះមិ ភៀន ហៅអាស្កូវអាយុ ២៨ឆ្នាំ ជនជាតិខ្មែរមុខរបរដើរទិញកង់ឡានចាស់ៗរស់នៅ ភូមិសែនសុខ១ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយសហការជាមួយអាវុធហត្ថខណ្ឌសែនសុខ។

ក្រោយពីធ្វើកាសួរ ចម្លើយជននេះបានសារភាពថាខ្លួនពិតជាបានយកដុំថ្មគប់ទៅលើជនរងគ្រោះ របួសធ្ងន់បណ្តុះបណ្តាលអោយស្លាប់ ពិតប្រាកដមែនដោយ ធ្វើសកម្ម​ភាពតែម្នាក់ឯងមូលហេតុខ្លួនឈ្លោះជាមួយប្រពន្ធនិងប្រើប្រាស់គ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យបាន បញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញចាត់ការបន្តទៅតាមផ្លូវច្បាប់៕

Facebook Comments
Loading...