កញ្ញានាគស ភ្នែកខៀវ…មើលទៅគួរឲ្យញញើតណាស់

0
1757

ស្ត្រីម្នាក់ឈ្មោះAmber Luke អាយុ២៣ឆ្នាំបានចាក់សាកលើដងខ្លួនដល់ទៅ៥០កន្លែង ដោយរាប់ ទាំងពុះអណ្តាតឲ្យព្រែកជា២ មើលទៅដូចអណ្តាតសត្វនាគ និងកែកែវភ្នែកឲ្យមានពណ៌ខៀវមើល មួយភ្លែតទៅដូចជាសត្វចម្លែកអ្វីម្យ៉ាង ។ ដើម្បីឲ្យសក្តិសមនឹងរូបភាពបែបនេះមិត្តភក្តិរបស់នាងបាន ហៅនាងថា កញ្ញានាគស ភ្នែកខៀវ ។

នាងAmberជនជាតិអូស្ត្រាលីបានសម្រេចកែសំភាស់ដោយចាក់សាក់លើដងខ្លួនតាំងពីនាងមានវ័យ១៦ឆ្នាំមកម្ល៉េះ ដោយចាក់ម្តងបន្តិចៗជារៀងរាលឆ្នាំ ដែលមកដល់ពេលនេះនាងបានចំណាយអស់ ប្រមាណជាង១០ ០០០ដុល្លារហើយ។

និយាយប្រាប់កាសែតDaily Mail AustraliaនាងAmberបានបញ្ជាក់ថា នាងមិនមានការស្តាយក្រោយទេចំពោះការសាក់លើដងខ្លួនបែបនេះ។ នាងនិយាយទៀត ថា ៖ ខ្ញុំពេញចិត្តនឹងរូបរាងបែបនេះណាស់។ ខ្ញុំពេញចិត្តនឹងឈ្មោះថ្មីរបស់ខ្ញុំ គឺកញ្ញានាគស ភ្នែកខៀវ ដែលមិត្តភក្តិរបស់ខ្ញុំបានប្រសិទ្ធនាមឲ្យ ពីព្រោះថាស្បែកខ្ញុំស្រដៀងទៅនឹងស្បែកនាគ ឯភ្នែកមានពណ៌ខៀវថ្លាតែម្តង៕

Facebook Comments
Loading...