សង្គ្រាមពាក្យសម្តីផ្លោងដាក់គ្នាកាន់តែក្តៅដូចបាយពុះហើយរវាងប៉ឺត សង្ឃឹម និងសាន់គុនខ្មែរ ហើយក៍មានភ្លើងខៀវបណ្តើរៗហើយដែរ

0
349

ប្រដាល់ ៖ រវាងអ្នកលេងចិត្តសាស្ត្រប៉ឺត សង្ឃឹម និងកីឡាករគីងកុងពិឃាទសាន់គុនខ្មែរ បានធ្វើសង្គ្រាមពាក្យសម្តីផ្លោងដាក់គ្នាកាន់តែក្តៅដូចបាយពុះហើយ ដែលអ្នកចេះមួយច្រកប្រើកម្លាំងបាយបបួល អ្នកលេងIQខ្ពស់ដូយលេងហ្គង់ចេញម្រាម៣ទឹកក៍បាន៥ទឹកក៍បាន ស្រាប់តែចម្លើយឆ្លើយតបពីអ្នកលេងIQទាំងចិត្តស៊ើងវិញថា មិនបាចរៀបរាប់ច្រើនទេ សម្រាប់ U ឯង Me say ok 24 ម៉ោង ចង់លេងអីក៏បាន បែបណាក៏បាន ! តែបើមិនទាន់ប្រាកដក្នុងចិត្តទេ កុំតបឲ្យបងប្អូនតាមដាន។
បន្ទាប់ពីផ្លោងពាក្យសម្តីដាក់គ្នាទៅវិញទៅមកបែបនេះ មានហ្វេនកីឡាករទាំង២ចូលទៅខមិនផ្សេងៗគ្នាថា កីឡាករសាន់គុនខ្មែរ ធ្លាប់ប្រកួតជាមួយប៉ឺត សង្ឃឹម ហើយបោះបង់ការប្រគួតចោលហើយមកសួរគេហ៊ានអត់ទៀតប្រូ គេខំណាស់បានបានខ្សែក្រវ៉ាត់ច្រើន ចង់និយាយថាប្រឹងវ៉ៃអោយបានខ្សែក្រវ៉ាត់ច្រើនដូចគេសិនចាំសួរគេហ៊ានអត់. ឈប់ណាសួរគេហ៊ានអត់ ត្រូវសួរខ្លួនឯងសិនគ្រងខ្សែក្រវ៉ាត់មាណហើយ.ហើជួបទៀតដឹងតែចប់ត្រឹមកែងឆ្មក់របស់បឺត សង្ឃឹម ហើយ កីឡាឆ្លាតមិនមែនបុករហូតទេ គឺគេរកឱកាសសម្លាប់ កីឡាអួតមានតែកម្លាំងមើលទៅដូចមិនសង្ឃឹមទេ។
អ្នកខ្លះថា បើនិយាយត្រូវគ្នា អោយកីឡាករប្រកួតដាក់តម្លៃខ្លួនទាំងអស់ហ្មងទៅ បានមានការវៃអស់ពីសមត្ថភាព និងល្អមើល កាន់តែជក់ចិត្ត និងធ្វើឲ្យកម្មវិធីកាន់តែកក្រើក។ គូនេះខ្ញុំយកសង្ឃឹមហើយព្រោះសាន់គុនខ្មែរត្រូវពុទ្ធ សំបូរ ទាត់មួយជើងដេកបាត់ ហើយពុទ្ធ សំបូរ ប៉ះបឺតសង្ឃឹម បឺតសង្ឃឹមវៃឡើងរលួយដេកស្អាត គិតចឹងហើយសួរខ្លួនអែងវិញថាហ៊ានអត់ ខ្ញុំយល់ថាកីឡារកទីផ្សាអោយខ្លួនអែងញ្រោះខានវៃយូចាញ់ឈ្នះអត់គិតសំខាន់បានវៃសិន។ គេមិនហាមទេរឿងអួតរកទីផ្សានោះតែត្រូវដឹងថា យើងជាកីឡាករត្រូវមានគី ១ត្រូវខិតខំហាត់ ២ពង្រឹងភាពធន់ ៣ពង្រីកស្មារតី ៤ពង្រីងសមត្ថភាពបច្ចេកទេស
៥ត្រូវមានភាពវៃឆ្លាតមើល៍សត្រូវអោយបានមុននិងបុក(កុំយកកម្លាំងបាយ)បង្ក្រាបសត្រូវ។
អ្វីត្រូវលះបង់១កុំផឹកស្រានិងជក់គ្រឿងញៀន ២កុំដើរលេងយប់ មុនធ្វើអ្វីមួយត្រូវដឹងថាយើងជាកីឡាករ។
ចំណែកអ្នកខ្លះថា ចឹងក៏ល្អដែរ មុនឲ្យសង្ឃឹមប៉ះតៃម៉ូ ឲ្យប៉ះសាន់ កម្តៅសាច់ដុំលេងសិនទៅ ចាត់ទុកថាឲ្យសង្ឃឹមឡាំលេង​ជាមួយសាន់កំដរអារម្មណ៍ តែហាមក្រវីក្បាលសុំចុះចាញ់ទៀតណាគ្រូសាន់ អ្នកណាលេងចឹងទេ.. អាងតែចេះដៃវៃតែដៃនឹង បបួលគេវៃហ្គង់តូចរហូត គិតទៅអ្នកចេះក្បាច់ចាញ់តែម អ្នកល្អដៃត្រង់គេបបួលវៃតែហ្គង់តូចរហូត បានឡេះអោយដាច់ស្រេច តែនិយាយគ្នាអោយហើយ វៃគុនខ្មែរ មានបុក មានថយតាមក្បាច់ កុំវៃគេអត់ត្រូវ ថាគេរត់វើយ!​!​ សរសើរខាងបឺតសង្ឃឹម អត់សូវឃើញចេញវីដេអូឌឺដងដាក់គេវិញទេ តែដល់ពេលចេញវ៉ៃឈ្នះអ្នកឌឺរហូតច្រើននាក់មកហើយ។ រីឯអ្នកខ្លះថា ទោះជាវ៉ៃហ្គង់ធំ ហ្គង់ចេញម្រាមឬអំបោះឆៅ ហើយវៃបីទឹកក៏ដោយ 5ទឹកក៏ដោយ ក៏គ្រួសាន់ទៅមិនរួចនឹងបឺត សង្ឃឹមដែរ ព្រោះឥឡូវបឺត សង្ឃឹម មានអាវុធធ្ងន់គ្រប់គ្រឿង បឺត សង្ឃឹម រក្សាក្បាច់បានល្អចេញចូលលឿន គ្រូសាន់ដេញបុកមិនត្រូវទេ ចប់ទឹកដឹងតែលើកដៃបឺត សង្ឃឹម ហើយ។ អ្នកខ្លះថាកីឡាករខ្មែរដូចគ្នាចប់ទឹកលើកដៃអ្នកណា អ្នកនោះគីជាអ្នកខ្លាំង អ្នកដេញមិនឈ្នះអ្នករត់គេចទេ អ្នករត់គេអោយiQ អ្នកដេញជាកំលាំងបាយ អ្នកដេញចូលមិនចុះអ្នករត់ថយគិចIQខ្ពស់ណាស់ សួរថាហានអត់?។ ចុះបងប្អូនយល់យ៉ាងណាបើប៉ឺត សង្ឃឹម និងសាន់គុនខ្មែរ ជួបគ្នាមែន តើនណាជាអ្នកឈ្នះសូមចូលរួមខមិននិងស៊ែរតាមការគួ៕

Facebook Comments
Loading...