អបអរកីឡាករឡៅ ចន្ទ្រា ឈ្នះខ្សែក្រេវ៉ាត់ ចូលរួមសោកស្តាយហ្វេនសៃយុគខ្លះចាញ់អស់មាន់ អស់ត្រី និងចាញ់អ្វីដោយសារសម្តីគ្រូមហាដឹងវិភាគខុស

0
286

ប្រដាល់ ៖ មួយប្រកួតនេះពិតជាកក្រើកមែនទេនតាំងពីមុនប្រកួតរហូតដល់ចប់ប្រកួតក៍នៅតែមានអ្នកវែកញែកនៅឡើយ ដែលអ្នកខ្លះអបអរកីឡាករឡៅ ចន្ទ្រា ឈ្នះខ្សែក្រេវ៉ាត់ ចូលរួមសោកស្តាយហ្វេនសៃយុគខ្លះចាញ់អស់មាន់ អស់ត្រី និងចាញ់អ្វីៗជាច្រើនទៀត រីឯអ្នកខ្លះទៀតនៅតែរិះគន់ការប្រកួតនេះថាកីឡាករទាំង២នាក់វ៉ៃមួយៗហាក់ខ្លាចគ្នា មិនសាកសមជាគូដណ្តើមខ្សែក្រវ៉ាត់ ចំណែកអ្នកខ្លះថាការប្រកួតប៉ុណ្ណឹងល្មមទទួលយកបានហើយព្រោះកីឡាករថៃសៃយុគ គេចាស់ហើយ ហើយកីឡាករកម្ពុជាឡៅ ចន្ទ្រា វិញសម្រកគីឡូបានមកបែបនេះគឺហ្វេនៗលាន់មាត់ថាហ្វាវពិតជាធ្វើបានដូចការសន្យាមែន។

មុនការប្រកួតរវសងកីឡាករឡៅ ចន្ទ្រា និងកីឡាករសៃយុគ នេះមានការវែកញែកនិងភ្នាលគ្នាជាច្រើនដែលអ្នកខ្លះចាក់មាន់ អ្នកខ្លះចាក់ត្រី និងអ្នកខ្លះចាក់អ្វីៗមានការហ្វេគុយទាវជាហូហែរ ក្នុងនោះមានលោកសាន្ត ប៊ុនធឿន ដែលបានចាក់មាន់ស្រែចំនួន១០ក្បាលបើឡៅ ចន្ទ្រា ឈ្នះលោកចាញ់អស់១០ក្បាល តែបើខាងកីឡាករសៃយុគ ឈ្នះវិញគឺលោកយកមាន់ស្រែតែចំនួន៧ក្បាលប៉ុណ្ណោះ។

ក្រោយចប់ការប្រកួតដឹងលទ្ធផលហើយលោកសាន្ត ប៊ុនធឿន សសេនៅលើបណ្តាញសង្គមថា (ជីវិតសិល្បៈនិងកីឡា). ទោះបីលោកចាងហ្វាងចា..ញ់មាន់ស្រែដប់យ៉ាងណាក៍ដោយ លោកចាងហ្វាងសូមចូលរួមអបអរសាទរនិងគាំទ្រដល់កីឡាករគុនខ្មែរយើង ឡៅ ចន្ទ្រាដែលបានយ.កជ័យជម្នះ លើកីឡាករ សៃយុគ កាលពីយប់មិញ ហើយជូននូវប្រាក់រង្វាន់លើកទឹកចិត្តចំនួន១០០ដុល្លារ. កំហុសមកពីលោកចាងហ្វាងទេ ទុកចិត្តលើ សៃ យុគ ពេកចឹងហើយបានអស់មាន់ស្រែដប់។ ប្អូនអាចទាក់ទងលេខតាមតេលេក្រាមបង.។  ដោយឡែកអ្នកខ្លះលើកឡើងពីការប្រកួតរវាងឡៅ ចន្ទ្រា និងសៃយុគ នេះថាវ៉ៃអត់ល្អមើលអីម៉ាទិច វាយខ្លាចៗគ្នានេះឬគូវ៉ៃយកខ្សែក្រវ៉ាត់ វ៉ៃអីខ្លះៗដូចប្រលែងគ្នា មិនសមវ៉ៃយកតម្លៃខ្លួនរាប់ពាន់ដុល្លាឡើយ។ អ្នកខ្លះថាអាជ្ញាកណ្ដាលខ្មែរបើក្រៅពីគូហ្នឹងហូបគ្នាមិនបានទេដឹងតែបំបែកហើយគូនេះនិយាយពីដៃគងខ្សែរញេញហើយក៏មិនបំបែកដែរ អាជ្ញាកណ្តាលមានបេះដូងជាតិនិយមព្រោះឃើញកីឡាករកម្ពុជាយើងមានតែមជង្គង់ជាងកីឡាករថៃ។

រីឯអ្នកខ្លះថា វ៉ៃប៉ុណ្ណឹងហើយចង់បានប៉ុណ្ណទៀត ព្រោះកីឡាកររឹងដូចគ្នាគឺពិបាកធ្វើស៊ីគ្នាណាស់អ្នកចាំបង្អាប់មិនយល់ពីរបៀបវ៉ៃរបស់កីឡាករទេ គេមិនយកកំហឹងទល់កំហល់នោះឡើយ។ សសើរបងៗមួយចំនួនពូកែរិះគន់សាហាវគ្នាវៃប៉ុណ្ណឹងហើយនៅជេរគ្នាទៀត បើមិនលើកស្ទួយគុណខ្មែរទេចំាបាច់អីមកជាន់ពន្លិចបែបនេះ។ ចុះបងប្អូនយល់យ៉ាងណាដែរកាប្រកួតរបស់កីឡាករកម្ពុជាឡៅ ចន្ទ្រា ដណ្តើមខ្សែក្រវ៉ាត់និងកីឡាករថៃសៃយុគ នេះដូចមតិបងប្អូនមួយចំនួនលើកឡើងដែរឬយ៉ាងណា? សូមចូលរួមខមិន និងស៊ែរតាមការគួរ៕

Facebook Comments
Loading...