ឯកឧត្តម អ៊ិត សំហេង បានកោដសសើរដល់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលបានរួបរួមសាមគ្គីគ្នាបានល្អ ក្នុងការថែរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី

0
289

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្តទិសដៅភារកិច្ចសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម បណ្ឌិត អ៊ិត សំហេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌបឹងកេងកង បានកោដសសើរដល់គណបក្សប្រជាជនកម្ពុជាខណ្ឌបឹងកេងកង ដែលបានរួបរួមសាមគ្គីគ្នាបានល្អ ក្នុងការថែរក្សាសមាជិកចាស់ និងបង្កើតសមាជិកថ្មី តួយ៉ាងយើងទើបតែបញ្ចូលសមាជិកថ្មីជាង៣០០នាក់កាលពីពេលថ្មីកន្លងមកនេះ ហើយយើងខិតខំរួមគ្នាបន្ថែមទៀតក្នុងការបំពេញកា​រងារ ទៅតាម​តួនា​ទី​រៀង​ៗ​ខ្លួន ដើ​​ម្បី​​បម្រើសំណូមពរ និងសេចក្ដីត្រូវការ​ជូនប្រ​ជាពលរដ្ឋ ពិសេស​នៅពេលប្រជាពលរដ្ឋជួប​ការ​លំបាកតែម្តង​។

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បន្តថា បច្ចប្បន្នការផ្តល់សេវាសាធារណៈបានល្អ រាស្ត្រស្រលាញ់គាំទ្រ ហើយជីវភាពរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរក្រោមការដឹកនាំដ៍ជោគជ័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលសេដ្ឋកិច្ចជាតិរបស់យើងមានការកើនឡើងជាងឆ្នាំ២០២៣កន្លងមកនេះ ក្នុងនោះប្រទេសកម្ពុជា មិនដោះដូអធិបតេយ្យភាពជាមួយនិងអំណោយណាមួយឡើយ យើងត្រូវការពារឲ្យបាននៅតម្លៃសន្តភាពដ៍ថ្លៃថ្លានេះ ហើយយើងត្រូវប្រឆាំង និងវាយបកទៅពួកអគតិដែលតែងតែបង្កភាពវឹកវរឥតឈប់ឈរតាមបណ្តាញសង្គម ពីបញ្ហាមួយទៅបញ្ហាមួយពិសេសបង្កើតបញ្ហាមិនមែនការពិតអំពីព្រំដែនតាមប្រទេសជាតិខាងយើងតែម្តង។

រំលេចក្នុងរបាយការស្វាគមន៍នៃកិច្ចប្រជុំនេះផងដែរលោក សុខ សម្បត្តិ ប្រធាន គណៈកម្មាធិការបក្សខណ្ឌបឹងកេងកង បានមានប្រសាសន៍ថា យើងខ្ញុំទាំងអស់គ្នាសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ និងប្រឆាំងដាច់ខាត ចំពោះ គម្រោងវាយប្រហារដោយដ្រូនចូលភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលជាឥស្សរជនកំពូលរបស់ជាតិ និងជា “បិតាស្ថាបនិកសន្តិភាព” នៃកម្ពុជា ត្រូវបានប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចាត់ទុកជារដ្ឋបុរស គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត និងបានផ្តល់នូវទំនុកចិត្តឱ្យដឹកនាំជាតិមាតុភូមិអស់រយៈពេលជាច្រើនទសវត្សរ៍ កន្លងមកហើយ។

អំពើភេរវកម្មដ៏ទុច្ចរិតនេះ គឺជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះអាយុជីវិតថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង ក្រុមគ្រួសារ ដែលជាបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ទាំងក្នុងក្របខណ្ឌច្បាប់ជាតិ និងច្បាប់អន្តរជាតិ បង្កឡើងដោយ សកម្មភាពប្រទូសរ៉ាយឥតឈប់ឈររបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែចិញ្ចឹមមហិច្ឆតានយោបាយដ៏ខ្មៅកខ្វក់ និងស្រែកឃ្លានអំណាចដោយខុសច្បាប់ ដែលនេះ សបញ្ជាក់ឱ្យឃើញពីវប្បធម៌ហិង្សា និងសន្តានដ៏គ្រោះថ្នាក់បំផុត របស់ពួកភេរវករ ចាំបាច់ត្រូវមានវិធានការបង្ក្រាប និងផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរបំផុត៕

Facebook Comments
Loading...