ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោដសសើរដល់រដ្ឋបាលខណ្ឌបឹងកេងកង ក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ

0
296

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្ដិទី៤ របស់ក្រុរបស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកងបឹងកេងកង នាព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ លោក គឹម ឈុនអ៊ូ ប្រ​ធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានកោដសសើរដល់រដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ក្នុងការថែរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ហើយក្រុមប្រឹក្សាខណ្ឌសូមគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀត ដែលអភិបាលខណ្ឌបានអនុញ្ញាតិឲ្យលោក លោកស្រីអភិបាលរងឡើងរំលេចនូវរបាយកាណ៍ក្នុងកិច្ចប្រជុំនេះ។

លោកប្រធានក្រុមប្រឹក្សាបានលើកឡើងទៀតថា ក្នុងខែមករា កន្លងមកនេះ ស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ ក្នុងខណ្ឌបឹងកេងកង មានលក្ខណៈល្អប្រសើរ ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន បានប្រព្រឹត្តិទៅយ៉ាងរលូន ប្រកបដោយភាពសប្បាយរីករាយ។ ជាមួយនេះលោកសូមគាំទ្រនិងលើកទឹកចិត្តឲ្យអាជ្ញាធរខណ្ឌ សង្កាត់បន្ដ យកចិត្តទុកដាក់ លើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរក្រោមម្លប់សន្តិភាព។

ក្នុងឱកាសនោះផងដែរលោកសុខ សម្បត្តិ បានកោដសសើរដល់មន្ត្រីនៃច្រកចេញចូលតែមួយរបស់សាលាខណ្ឌ និងច្រកចេញចូលតែមួយរបស់សង្កាត់ ដែលបានផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អ ពិសេសយើងបានធ្វើការផ្សព្វផ្សាយបានល្អជូនប្រជាពលរដ្ឋ ពីការដាក់លូក្នុងផ្សារបឹងកេងកង និងតាមបណ្តាសង្កាត់ ដែលបច្ចប្បន្នដាក់នៅផ្លូវ១០៥ គឺមិនមានអ្វីថ្នាំងថ្នាក់ចិត្តដល់ប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវនោះឡើយ ហើយការងារនេះយើងនិងខិតខំធ្វើជាបន្តបន្ទាប់ទៀត។

លោកអភិបាលខណ្ឌបញ្ជាក់ថា បើទោះជាបច្ចប្បន្នសភាពការពួកអគតិចង់បង្កចលាចលក្នុងសង្គម បានធូស្រាលហើយក្តី ក៍លោកនៅតែក្រើនរំឮកបន្ថែមដល់កងកម្លាំងទាំងអស់ បង្កើនស្មារតីអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អបំផុត។ គឺកម្លាំ​ង​យើងត្រៀម ទាំងយប់ទាំងថ្ងៃតែម្តង ក្នុងការល្បាតប្រទាក់ក្រឡាគ្នាដើម្បីសុវត្ថិភាពសង្គម ពិសេសសុវត្ថិភាពថ្នាក់ដឹកនាំ។

ជាចុងក្រោយលោកសុខ សម្បត្តិ បានបន្ថែមថា ពិតណាស់ថា បច្ចុប្បន្ននេះប្រទេសជាតិបានជួបនូវសុខសន្តិភាពក៏ពិតមែន ក៏ប៉ុន្តែអាជ្ញាធរក៏មិនត្រូវបណ្តែតបណ្តោយមិនខ្វាយខ្វល់លើការងារន្តិសុខនោះទេ ព្រោះអំពើអសន្តិសុខនានាអាចកើតមានបានគ្រប់ពេលវេលា ដែលបង្កឡើងដោយក្រុមជនមានចេតនាបង្កភាពវឹកវរដល់សង្គមជាតិ។ តែយ៉ាងណាយើងធ្វើបានយ៉ាងល្អលើបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈបរិស្ថានអនាម័យ ក្នុងមូលដ្ឋាន ពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនកន្លងមកនេះ ដែលស្ថានភាពសន្ដិសុខ មានលក្ខណៈល្អប្រសើរនេះ ប្រជាពលរដ្ឋបានសម្ដែងនូវភាពសប្បាយរីករាយ បានធ្វើដំណើរទៅកន្លែងកំសាន្ដនាដែលអាជ្ញាធរបានរៀបចំ ដែលនេះបានឆ្លុះបញ្ចាំង ពីការវិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមម្លប់សន្ដិភាពដ៏ថ្លៃថ្លា៕  

Facebook Comments
Loading...