តារាសម្តែងកូរ៉េខាងត្បូងនាងChoo Ja-hyunកំពុងប្រឈមនឹងស្ថានភាពគ្រោះថ្នាក់

0
1211

តាមកាសែតKorea Timesបានផ្សាយឲ្យដឹងថា តារាសម្តែងនាងChoo Ja-hyunកំពុងស្ថិតក្នុងការថែទាំ និងពិនិត្យពីសំណាក់លោកគ្រូពេទ្យយ៉ាងយកចិត្តទុកដាក់ជាទីបំផុត បន្ទាបពីនាងបានសម្រាលកូនប្រុសម្នាក់រួចមក។នាងបានសម្រាកក្នុងមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងសេអ៊ូល។

សារព័ត៌មានជាច្រើនបានចុះផ្សាយថា តារាសម្តែងរូបនេះបានបាត់ស្មារតីអស់ជាច្រើនថ្ងៃម កហើយនិងកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់ដោយមានការដាក់អុកស៊ីហ្សែនទៀតផង។ ប៉ុន្តែភ្នាក់ងាររបស់អ្នកស្រីបានចេញមកបដិសេធន៍ព័ត៌មាននេះដោយបញ្ជាក់អះអាងថា ៖ អ្នកស្រីChoo Ja-hyun ដែលមានវ័យ៣៩ឆ្នាំកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ប៉ុន្តែសុខភាពរបស់អ្នក ស្រីល្អធម្មតាទេ។អ្នកស្រីមិនបានបាត់បង់ស្មារតីដូចសារព័ត៌មាននានាចុះផ្សាយនោះឡើយ និងបាន ឆ្លងផុតពីស្ថានភាពនៃគ្រោះថ្នាក់ដល់ជីវិតដែរ។

អ្នកស្រីChooគឺជាតារាភាពយន្តកូរ៉េខាងត្បូងដ៏ល្បីឈ្មោះ និងបានរៀបការជាមួយអ្នកដឹកនាំរឿងជន ជាតិចិនលោកYu Xiaoguang កាលពីខែមករាឆ្នាំទៅមិញ៕

Facebook Comments
Loading...