រថយន្តពេទ្យចល័តជំនួយរដ្ឋាភិបាលចិនចុះពិនិត្យព្យាបាលនឹងចែកថ្នាំជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

0
43026

នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ នៅមន្ទីរពេទ្យបង្អែមស្រុកជើងព្រៃមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងគ្រូពេទ្យចិនមកព្យាបាលនឹងចែកថ្នាំជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅមន្ទីពេទ្យបង្អែកស្រុកជើងព្រៃ។ពលរដ្ឋជាច្រើនទាំងក្មេងចាស់ប្រុសស្រីដែលរស់នៅតាមភូមិឃុំក្នុងស្រុកជើងព្រៃ បាននាំគ្នាមកពិនិត្យព្យាបាលជំងឺដែលមានក្នុងខ្លួនផ្សេងៗ ដោយក្តីសប្បាយរីករាយ ។

ពលរដ្ឋម្នាក់បានលើកឡើងថា ពួកគាត់ពិតជាមានចិត្តសប្បាយរីករាយដោយមានក្រុមគ្រូពេទ្យដែលបានចុះមកដល់ស្រុករបស់ពួកគាត់ ហើយបានធ្វេីការពិនិត្យព្យាបាលដោយមិនយកថវិការឡើយ ។ ធ្វេីអោយពួកគាត់ដែលធ្លាប់មានជំងឺជាប់ខ្លួន ដោយមានភាពក្រីក្រផងធ្វើអោយពួកគាត់មិនហ៊ានមកមន្ទីរពេទ្យព្យាបាលព្រោះគ្មានថវិការ តែដល់ពេលឃើញក្រុមគ្រូពេទ្យស្ម័គ្រចិត្តនឹងគ្រូពេទ្យចិន បានមកព្យាបាលដោយឥតគិតថ្លៃ ធ្វេីអោយពួកគាត់បាននាំគ្នាមកពិនិត្យព្យាបាលដោយក្តីសប្បាយរីករាយ ព្រោះពួកគាត់មិនបានចំណាយថវិការ ជួយសន្សំសច្នៃ ហើយមិនថាអ្នកក្រីក្រក៏អាចមកពិនិត្យព្យាបាលបានដែរ។

ពលរដ្ឋបានបន្ថែមថា ពួកគាត់ពិតជាសប្បាយចិត្តខ្លាំងណាស់ដែលប្រមុខរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ដល់ពួកគាត់បានបព្ជូានរថយន្តពេទ្យចល័តដែលមកព្យាបាលនិងចែកថ្នាំជូនដល់ពួកគាត់ដោយឥតគិតថ្លៃធ្វេីអោយពួកគាត់មិនចំណាយថវិការនោះទេ ហើយពួកគាត់សង្ឃឹមថារថយន្តពេទ្យចល័តនេះនឹងមកពិនិត្យព្យាបាលបន្តទៀត និងសូមអោយរថយន្តពេទ្យចល័តចុះនៅតាមភូមិឃុំដែលនៅទីដាច់ស្រាលផង ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅទីនោះបានទទួលសេវា ព្យាបាល .ផង។

រថយន្តពេទ្យ2គ្រឿងរបស់រដ្ឋាភិបាលចិនដែលផ្តល់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ហើយប្រមុខរាជរដ្ឋាភិបាលបានផ្តល់ជូនរថយន្តពេទ្យចល័ត២គ្រឿងដល់ខេត្តកំពង់ចាម បានចេញប្រតិបត្តិការណ៍ចុៈពិនិត្យព្យា.បាលជូនដល់ប្រជាពលរដ្ឋចំនួន៣ស្រុក គឺស្រុកចំការលើ ស្រុកស្ទឹងត្រង់ នឹងស្រុកជើងព្រៃ ។

Facebook Comments
Loading...