បកស្រាយ!! រឿងមន្ត្រីនគរបាលខេត្តកំពង់ចាមលង់លក់ ក្នុងកម្មវិធីសម្ដេច ហ៊ុន សែន

0
1338

ភ្នំពេញ: ក្រោយពីមានការរិះគន់លើបណ្តាញសង្គម Facebook អំពីការលង់លក់របស់មន្ត្រី អធិការដ្ឋាននគរបាលស្រុកស្រីសន្ធរនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងកម្មវិធី អបអរសាទរខួបលើកទី១១ ទិវាអតីតយុទ្ធជនកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម មានកិត្តិយស សូមបំភ្លឺនិងធ្វើការបកស្រាយជូនមតិសាធារណជននិងបណ្តាញសង្គម Facebook ទាំងអស់ឱ្យបានជ្រាបថា មន្រ្តីទាំង៣រូបនេះ ក៏ដូចមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលដ៏ទៃទៀតក្នុងស្រុកស្រីសន្ធរ បានចេញល្បាតការពាររហូតដល់ម៉ោង១រំលងអធ្រាត្រហើយដល់ម៉ោង២បានចេញដំណើរទៅចូលរួមកម្មវិធីហេតុនេះហើយបានជា
ទំរេតខ្លួនបន្តិចមែន តែការទំរេតខ្លួនរបស់គាត់នេះគឺនៅមុនពេលកម្មវិធីចាប់ផ្តើម បានន័យថាគឺពេលរងចាំ មិនមែនសម្រាន្តក្នុងពេលដែលសម្តេច ថ្លែងសន្ទរកថានោះទេ នៅពេលដែលសម្តេចអញ្ជើញមកដល់ និងបើកកម្មវិធី គឺពួកគាត់មិនបានសម្រាន្តលុងលក់ក្នុងដំណេកដូចក្នុងរូបភាពបង្ហោះតាមបណ្តាញសង្គមFacebook ឡើយ ។

ដូចនេះសូមបងប្អូនសាធារណជន និងបណ្តាញសង្គម Facebook ទាំងអស់មេត្តាជួយកែតម្រូវអត្ថបទ និងការបរិយាយដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសបុគ្គលក៏ដូចជាសេចក្តីថ្លៃថ្នូររបស់មន្ត្រីនគរបាលជាតិទាំងមូលផងដែរ ។

ខ្ញុំសង្ឃឹមនិងជឿជាក់ថា បងប្អូនសាធារណមតិ និង បងប្អូនបណ្តាញសង្គម Facebook ទាំងអស់ពិតជាយល់ និងផ្តល់នូវកិត្តិយសសេចក្តីថ្លៃថ្នូរជូនដល់ពួកគាត់វិញឱ្យបានសក្តិសមតាមស្នាដៃដែលគាត់បានលះបង់តស៊ូការពារថែរក្សា សុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមនាពេលកន្លងមកនេះ ៕

Facebook Comments
Loading...