អ្នកបាញ់បោះសេរីថ្ងៃមុន មិនមែនជាឧត្ដមសេនីយ៍ឯក ម៉ៅ​ ឧត្តម នោះទេ

0
16060

ភ្នំពេញ: ឧត្ដមសេនីយ៍ឯក ម៉ៅ​ ឧត្តម ជាមេបញ្ជាការកងពលតូចលេខ៧០ បានឲ្យអង្គភាពព័ត៌មាន អោយដឹងនៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៨នេះថា​ បន្ទាប់ពីបានទទួលព័ត៌មានថា មាន​ទាហាននៅអង្គភាព​ ង​៧០​ បាញ់បោះសេរីនៅសង្កាត់ទន្លេបាសាក់កាលពីយប់ថ្ងៃទី​២១​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ ឧត្ដមសេនីយ៍ឯក​ ម៉ៅ​ ឧត្តម បានបញ្ជាឲ្យអង្គភាព​ស្រាវជ្រាវ និងបានឲ្យចូលខ្លួនសារភាពចំពោះសមត្ថកិច្ចអាវុធហត្ថរាជធានីដើម្បីចាត់ការតាមនិតិវិធី​។​

ជនសង្ស័័យដែលបាញ់បោះថ្ងៃមុននោះមានឈ្មោះ ធុន​ រាជ​ ជានាយទាហានរង​ នៅ​អង្គភាពកងពលតូចលេខ៧០​ ដែលបានបាញ់បោះសេរី បានចូលសារភាពនៅបញ្ជាការដ្ឋានអាវុធហត្ថ រាជធានីភ្នំពេញនៅយប់ថ្ងៃទី២២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ កំពុងត្រូវបានសាកសួរបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមផ្លូវច្បាប់​៕

Facebook Comments
Loading...