ខេត្តប៉ៃលិន ៖ បុរសម្នាក់ ដោយសារតែបានទឹកប្តូរនិស្ស័យចូលខ្លួន និងដោយស្ថានភាព ស្រវឹងខ្លាំង ក៏បានប្រើហិង្សាទៅលើប្រពន្ធ ដោយបានវាយ រហូតដល់ស្លាប់។ ហេតុការណ៍នេះ បង្កអោយមានភ្ញាកផ្អើលឡើង កាលពីម៉ោងជាង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុងមុខវត្តបេង ស្ថិតក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ជនរងគ្រោះឈ្មោះ ហិត ហ៊ុន អាយុ៤៨ឆ្នាំ ចំណែកជនសង្ស័យជាប្តី ឈ្មោះ មាស ម៉ៅ អាយុ៥៦ឆ្នាំ៕
Facebook Comments
Loading...