ខេត្តក្រចេះ ៖ ហេតុការណ៍នឹកស្មានមិនដល់នេះ បុរសម្នាក់មិនដឹងជាគ្រប់ ឬមិនគ្រប់នោះឡើយ ខឹងប្រពន្ធនាំទៅស្រោចទឹកចងខ្សែចង្កេះ លួចចាក់សាំងដុតប្រពន្ធរលាកពេញខ្លួន ដែលហេតុការនេះកើតឡើងកាលពីវេលាម៉ោងប្រមាណជា២រំលងអាធ្រត្រថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅចំណុចស្រះភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សង្ស័យឈ្មោះ ឆេះ ផល អាយុ៤៧ឆ្នាំជនជាតិព្នង មានសតិមិនប្រក្រតី ។ តាមព័ត៌មានថា នៅយប់ថ្ងៃទី១២ ខែមីនា ២០២៤ ជនសង្ស័យកំពុងសម្រាកជាមួយប្រពន្ធ គ្រានោះស្ត្រីជាប្រពន្ធ ឈ្មោះ ខ្វែ ញ៉ាម បាននិយាយទៅកាន់ប្ដីថា៖ ខ្ញុំចង់នាំឯងទៅរកគ្រូបុរាណខ្មែរ ដើម្បីស្រោចទឹក និងចងខ្សែចង្កេះឲ្យជានាដូចគេ កុំឲ្យមានជម្ងឺដូចសព្វថ្ងៃនេះតទៅទៀត។ ភ្លាមនោះឈ្មោះ ឆេះ ផល បានប្រកែកដាច់ខាតមិនព្រមទៅ ណាឡើយហើយនិយាយថា៖ អញមិនទៅណាទេ? ឯងចង់ទៅៗម្នាក់ឯងចុះ ប្រកែកគ្នាមួយប្រាវរួចមកអ្នកទាំងពីរក៏នាំគ្នាឡើងទៅសម្រាកនៅលើផ្ទះតាមធម្មតាវិញ។ លុះដល់វេលាម៉ោង ២រំលងអាធ្រាត ស្រ្តីជាប្រពន្ធកំពុងដេកលក់ ជនសង្ស័យក៏បានយកប្រេងសាំងកន្លះលីត្រ ទៅចាក់ស្រោចលើខ្លួនប្រពន្ធ ហើយកេះដែកកេះដុតបណ្ដាលឲ្យឆេះរលាកពេញខ្លួន ភ្លាមនោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕