ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ម៉ូតូ ចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៊ាំងបំពងសម្លេង យ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៊ាំងខុសលក្ខណៈបច្ចេកទេស តទៅទៀត។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ។ ក្រោយពីហៅមកអប់រំ ណែនាំ និងធ្វើកិច្ចសន្យា សមត្ថកិច្ចបានឱ្យត្រឡប់ទៅវិញ និងឱ្យធ្វើកិច្ចសន្យា បញ្ឈប់សកម្មភាពល្មើសខុសបច្ចេកទេស ទើបប្រគល់ត្រឡប់អោយទៅផ្ទះវិញ៕
Facebook Comments
Loading...