ឃាត់ខ្លួនជនជាតិចិនប្រុសស្រី៣នាក់ ជាមួយគ្រឿងញៀន ជាង ២គីឡូក្រាម នៅខារ៉ាអូខេ HUADUKTV CLUB HOUSE ក្នុងខណ្ឌសែនសុខ

0
125

ភ្នំពេញ ៖ ជនជាតិចិនប្រុសស្រី៣នាក់ រួមជាមួយ ថ្នាំញៀនជាង ២គីឡូក្រាម ត្រូវបាន មន្ទីរ ប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ឆ្មក់ចុះបង្ក្រាបទីតាំងខារ៉ាអូខេឈ្មោះ HUADUKTV CLUB HOUSE ផ្លូវលេខ១០១៩ (ណប្រ៊ីដ) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ វត្ថុតាងគ្រឿងញៀនចាប់យកបានរួមមាន៖ សារធាតុញៀនប្រភេទ អ៊ិចស្ដាស៊ី (MDMA) ទម្ងន់ ១គីឡូ ១៣៩.២១ក្រាម និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៨៦១.៧៧ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ ២០០០.៩៨ក្រាម (២គីឡូក្រាម ០.៩៨ក្រាម)៕

Facebook Comments
Loading...