ទប់កំហឹងមិនបានរឿងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង វាយសម្លា..ប់ញាត់ចូលវ៉ាលី

0
658

ភ្នំពេញ ៖ ដឹងមូលហេតុហើយ ដោយសារតែ ជនសង្ស័យ ខឹងជាមួយនិងជនរងគ្រោះ Hack យកគណនី ICloud , ធនាគារ ABA និងស៊ីមទូរសព្ទ យកទៅគ្រប់គ្រង ទើបកើតជាកំហឹង វាយសម្លា..ប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ម្តុំអន្ទង់អាំងធំ ភូមិធីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ហើយត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃស្រាវជ្រាវឃាត់បាននាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៥ល្ងាច ត្រង់ចំណុច បុរីប៉េងហួត ផ្ទះលេខ២៥ ផ្លូវលេខ៧សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ញ៉េប សុខុម អាយុ៣៨ឆ្នាំ បន្ទាប់ពីវាយសម្លាប់ជនរងគ្រោះ ញាត់ចូលក្នុងវ៉ាលី ហើយចោលនៅផ្លូវជាតិលេខ៤៨ ជនសង្ស័យបានមកលាក់ខ្លួននៅភ្នំពេញ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានត្រង់ចំណុច បុរីប៉េងហួតផ្ទះលេខ២៥ ផ្លូវលេខ៧ សង្កាត់និរោធ ខណ្ឌច្បារអំពៅ តែម្តង៕

Facebook Comments
Loading...