បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យស្រវឹងបើករថយន្តម៉ាកNAVARA បុករះកន្លែងលក់បាយឆា បុករថយន្តចតស្ងៀម រួចបុកផ្ទប់ចូលផ្ទះពលរដ្ឋ

0
119

ភ្នំពេញ ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនសង្ស័យស្រវឹង បានបើករថយន្តម៉ាកNAVARAមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នក៏បានរេចង្កូតបុករះកន្លែងលក់បាយឆា ហើយបន្តល្បឿនទៅបុករថយន្តមួយគ្រឿងទៀតចតស្ងៀម នៅមុខផ្ទះវេចង្កូតបុកផ្ទប់ចូលផ្ទះពលរដ្ឋទៅមុខលែងរួច ដែលហេតុការណ៍នេះបង្កការភ្ជាក់ផ្អើលកាលពីវេលាម៉ោង ១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចខាងលិចស្តុបអាងទឹកលើផ្លូវព្រះមុន្នីរ៉េត ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក NAVARA ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2B0-6821 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុន្នីរ៉េត ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលបើកមកដល់ចំនុចកើតហេតុខាងលើ ក៏បានរេចង្កូតមកខាងស្ដាំដៃបុករះកន្លែងលក់មីឆា បណ្ដាលឲ្យដាច់ស្លាកមួយដើមរងការខូចខាតហើយរថយន្តបន្តល្បឿន ទៅបុករៈរថយន្តមួយគ្រឿងទៀតមិនចាំផ្លាកលេខ ដែលម្ចាស់ចតទុកចោលនៅមុខផ្ទះរងការខូចខាតរួចរថយន្តបានបន្តល្បឿន ទៅបុកផ្ទប់ចូលផ្ទះពលរដ្ឋបន្តទៀត បណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ ទើបទៅមុខលែងរួចសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស។ ចំណែកអ្នកបើកបរវិញ ត្រូវសមត្ថកិច្ចឃាត់បានយកទៅសួរនាំបន្ត។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងជំនាញចរាចរណ៍ ចុះមកដល់វាស់វែងធ្វើកំណត់ហេតុយករថយន្តបង្កខាងលើ ទៅរក្សាទុករង់ចាំការដោះស្រាយជាមួយ នឹងភាគីជនរងគ្រោះនៅពេលក្រោយ៕

 

Facebook Comments
Loading...