AI ត្រូវបានវិទ្យាល័យមួយនៅឥណ្ឌា តែងតាំង ជាគ្រូបង្រៀនផ្ទាល់ខ្លួនរបស់សិស្ស

0
427

បរទេស ៖ យោងតាម GENEVA INTERNET PLATFORM បានឱ្យដឹងថា វិទ្យាល័យមួយក្នុងរដ្ឋ Kerala ប្រទេសឥណ្ឌាបានតែងតាំងគ្រូបង្រៀនបញ្ញាសិប្បនិម្មិត (AI) ម្នាក់ឈ្មោះ Iris ដើម្បីផ្តល់ការអប់រំផ្ទាល់ខ្លួនដល់សិស្ស។ តាមរយៈការបំពាក់គ្រឿងបង្គុំ Intel processor និង coprocessor បញ្ញាសិប្បនិម្មិត (AI) ដែលមានឈ្មោះថា Iris ត្រូវបានបង្កើតឡើង ដើម្បីធ្វើជាគ្រូបង្រៀន តាមអ៊ីនធឺណិត Makerlabs ដែលជាផ្នែកមួយនៃគម្រោង Atalaturing Lab (ATL) បង្កើតឡើងដោយ NITI Ayog ដែលជាទីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា។

គ្រូបង្រៀនបញ្ញាសិប្បនិម្មិត (AI) នេះ មានសមត្ថភាពនិយាយបានបីភាសា និងឆ្លើយតបទៅនឹងសំណួរស្មុគស្មាញ។ ខណៈបច្ចេកវិទ្យា ត្រូវបានរចនា និងបង្កើតឡើងដើម្បីសម្របតាមតម្រូវការ និងចំណូលចិត្តរបស់សិស្សម្នាក់ៗ ហើយផ្ដល់នូវបទពិសោធន៍សិក្សាស្របទៅតាមកម្រិតសមត្ថភាពរបស់សិស្ស និងមានលក្ខណៈជាក់ស្ដែង។

យ៉ាងណាក៏ដោយ ក្រសួងអេឡិចត្រូនិក និងបច្ចេកវិទ្យាព័ត៌មាន របស់ប្រទេសឥណ្ឌា ក៏បានចេញសេចក្តីណែនាំ ដើម្បីគ្រប់គ្រងការអភិវឌ្ឍ និងការចេញផ្សាយឧបករណ៍បញ្ញាសិប្បនិម្មិត (AI) ផងដែរ។

Facebook Comments
Loading...