មន្ត្រីជំនាញ ! តើអ្នកប្រើប្រាស់អាចការពារខ្លួនពីការបំភាន់ ឬឆបោកនានាដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) យ៉ាងដូចម្តេច?

0
345

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤នេះ មន្ត្រីជំនាញ CCF បានលើកឡើងនូវចំណុចសំខាន់ៗមួយចំនួនដែល អ្នកប្រើប្រាស់គួរយល់ដឹង៖

១. បង្កើនចំណេះដឹងផ្ទាល់ខ្លួន

២. អនុវត្តការត្រួតពិនិត្យទិន្នន័យ និងឯកជនភាពរបស់អ្នក ក្នុងប្រព័ន្ធអ៊ីនធឺណេតដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន

៣. ធ្វើការបញ្ជាក់ និងពិនិត្យលើមាតិការដែលបង្កើតដោយ AI

៤. លើកទឹកចិត្តដល់ការអភិវឌ្ឍន៍ AI ប្រកបដោយក្រមវិជ្ជាជីវៈ

៥. លើកកម្ពស់ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងAI

អ្នកប្រើប្រាស់គួរតែដឹងថា ខណៈពេលដែល AI មានអត្ថប្រយោជន៍ និងសក្តានុពលច្រើន យើងក៏គួរតែយល់ដឹងពីបញ្ហាប្រឈមនានា និងមានការប្រុងប្រយ័ត្នដើម្បីការពារខ្លួន។ អ្នកអាចជួយកាត់បន្ថយហានិភ័យទាំងនេះ និងធានាការប្រើប្រាស់ប្រកបដោយសុវត្ថិភាពនាពេលអនាគតជាមួយ AI ដោយអនុវត្តស្របទៅតាមចំណុចដែលបានលើកឡើងខាងលើ៕

Facebook Comments
Loading...