បុរសម្នាក់ឃើញនារីជាគូរស្នេហ៍ និយាយលេងជាមួយប្រុសផ្សេងរករឿងឈ្លោះផ្អើលទាំងយប់ លុះព្រឹកឡើងឃើញច.ងកសម្លា.ប់ខ្លួនស្លា.ប់បាត់

0
359

ភ្នំពេញ ៖ បុរសម្នាក់ឃើញគូរកំណាន់ជជែកលេងជាមួយបុរស ដែលជាសន្តិសុខយាមក្នុងបុរីអិលវី រករឿងឈ្លោះប្រកែកគ្នាផ្អើលទាំងយប់ លុះព្រឹកឡើងក៏ឡើងច.ងក សម្លា.ប់ខ្លួនក្នុបន្ទប់ឡៅតឿស្លា.ប់បាត់ ក្នុងផ្ទះល្វែងក្នុងបុរីអិលវី ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២៤។

សពបុរសដែលបានចងកសម្លា.ប់ខ្លួនខាងលើនេះ មានឈ្មោះ ណឹម ម៉ៃ អាយុ២៦ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅចំនុចកើតហេតុខាងលើមានស្រុកកំណើតនៅភូមិត្រពាំងរុន ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ យោងតាមសម្តីនារីជាគូរស្នេហ៍របស់បុរសខាងលើនេះបានបង្ហើបឲ្យដឹងថា ពួកគេទាំងពីរនាក់ពុំទាន់បានរៀបការជាមួយគ្នានោះទេ តែពួកគេបានស្រលាញ់គ្នារួមរស់នៅជាមួយគ្នាប្រៀបបានដូចជាប្តីប្រពន្ធពេញច្បាប់អីចឹង ដោយមានបងប្អូនទាំងសងខាងទទួលស្គាល់ និងរាប់អានគ្នាទៅវិញទៅមក ដោយមួយរយ:ចុងក្រោយនេះ បុរសដែលជាគូរកំណាន់តែងតែរករឿងប្រច័ណ្ឌ ឃើញនាងនិយាយលេងជាមួយមនុស្សប្រុសផ្សេងមិនបាននោះទេ លុះនៅយប់មុនពេលថ្ងៃកើតហេតុនារីជាគូរស្នេហ៍បានជជែកលេងជាមួយបុរស ដែលជាសន្តិសុខយាមក្នុងបុរីអិលវីខាងលើនេះ ស្រាប់តែបុរសជាគូរស្នេហ៍រករឿងឈ្លោះប្រកែកគ្នាផ្អើលទាំងយប់ លុះព្រឹកឡើងក៏ឡើងច.ងក សម្លា.ប់ខ្លួនក្នុបន្ទប់ឡៅតឿស្លា.ប់បាត់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យ និងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យសពដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពបុរសខាងលើនេះពិតជាបានចងកធ្វើអត្តឃាតសម្លា.ប់ខ្លួនឯងពិតប្រាកដមែន ហើយសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

Facebook Comments
Loading...