នៅរសៀលថ្ងៃ ទី៦ ខែកុម្ភះ ឆ្នាំ២០២៤ មានរថភ្លើងមួយខ្សែធ្វើដំណើរដឹកប្រេងឥន្ធនះពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ មកដល់ចំណុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ស្រុកអង្គរជ័យ ខេត្តកំពត ក្បាលរថភ្លើងបានឆាបឆេះមិនដឹងមូលហេតុ។
គឺបានបណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុងចំណែកអ្នកបើកបរឈ្មោះ អួន វឿន ភេទ ប្រុស អាយុ ៦២ ឆ្នាំ រស់នៅរាជធានីភ្នំពេញ រងរបួសស្រាល។
កម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្ត៍រដ្ឋបាលសំរោងលើ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះជួយអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០២ គ្រឿង រថយន្តអគ្គិភ័យអធិការដ្ឋានស្រុកបន្ទាយមាសចំនួន ០១ គ្រឿង និងរថយន្តអគ្គិភ័យអធិការដ្ឋានស្រុកអង្គរជ័យចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ រថយន្ត ស្មើនឹង ២០ម៉ែត្រគូប៕
Facebook Comments
Loading...