រកអ្នកបើករថយន្តបុកកូនស្រីស្លា..ប់ និងឪពុក-កូនប្រុសរបួស ឃើញហើយគឺជនជាតិចិន អ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ

0
324

ភ្នំពេញ ៖ ឃាត់បានហើយបុរសជនជាតិចិន ជាអ្នកបើករថយន្តបុកកូនស្រីស្លា.ប់ និងឪពុក-កូនប្រុសរបួស ក្រោយរកឃើញរថយន្តបង្កប៉ុន្មានម៉ោងមុននោះ នាវេលាម៉ោង១១ និង១០នាទីព្រឹកថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កងកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ៦០ម៉ែត្រ ដែលបានបុកម៉ូតូឪពុក-កូន៣នាក់កាលពីរាត្រីថ្ងៃ១១កុម្ភៈកន្លងមកថ្មីៗនេះ។

បុរសជាអ្នកបើករថយន្ត មានឈ្មោះHUANG PENG ភេទប្រុស ជនជាតិចិន មុខរបរអ្នកត្រួតពិនិត្យបច្ចេកទេសយានយន្តនៅម្ដុំអូឡាំផ្ចារ ខណ្ឌ៧មករា នៅចំណុចបុរី R & F ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

Facebook Comments
Loading...