អតីតកីឡាករជម្រើសជាតិកម្ពុជា កែវ សុខផេង ប្រកាសដាក់ដេញថ្លៃស្បែកជើង ដើម្បីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា

0
609

ភ្នំពេញ ៖ អតីតកីឡាករជម្រើសជាតិកម្ពុជា លោក កែវ សុខផេង នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នេះ បានប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ ដែលជាអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងអាជីពបាល់ទាត់របស់ខ្លួន ដើម្បីយកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។

យោងតាមទំព័រហ្វេកបុកផ្លូវការរបស់អតីតកីឡាករក្រុមវិសាខារូបនេះ បានបញ្ជាក់ថា «ថ្ងៃនេះខ្ញុំចង់ប្រកាសដាក់ដេញថ្លៃស្បែកជើងមួយគូ ដែលវាមានតម្លៃសម្រាប់ខ្ញុំខ្លាំងណាស់ ព្រោះឆ្នាំ២០១៩ ខ្ញុំបានទៅលេងវិញ្ញាសាបាល់ទាត់ Sea Games នៅហ្វីលីពីន ហើយក្រុមជម្រើសជាតិកម្ពុជាយើង ក៏បានឆ្លងវគ្គ 4ក្រុមចុងក្រោយជាប្រវត្តិសា្រស្តរយៈពេល ៦៩ឆ្នាំ ដែលយើងមិនបានឆ្លងវគ្គនេះ» ។

«បន្ទាប់មកហើយពេលដែលចប់ Sea Games ភ្លាម ខ្ញុំក៏ថែរក្សាស្បែកជើងមួយគូនេះទុកជាអនុស្សាវរីយ៍រយៈពេល ៦ឆ្នាំមកហើយ ប៉ុន្តែបេះដូង និងចិត្ត ចង់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ខ្ញុំសម្រេចចិត្តដាក់ដេញថ្លៃចំនួន (មួយលានរៀល) ហើយថវិការទាំងអស់ ខ្ញុំនឹងយកជូនមន្ទីររពេទ្យគន្ធបុប្ផា» ។

Facebook Comments
Loading...