លោកហួត លាភពិសិដ្ឋ ! មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាបើជាប់ពាក់ព័ន្ធត្រូវដកខ្លួនចេញ រីឯអ្នកមានសារធាតុញៀន ត្រូវប្រញាប់ធ្វើការបន្សាបដោយខ្លួនឯង

0
321

ភ្នំពេញ ៖ បន្ទាប់ពីតេស្តរកសារធាតុញៀន លើកម្លាំងនគរបាលបានបញ្ចប់ មន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាខណ្ឌ សង្កាត់ បើជាប់ពាក់ព័ន្ធត្រូវប្រញាប់ដកខ្លួនចេញ រីឯអ្នកមានសារធាតុញៀន ត្រូវប្រញាប់ ធ្វើការបន្សាបដោយខ្លួនឯង បើទោះបីជាការ អនុវត្តចំពោះមន្ត្រីស៊ីវិល មិនទាន់កំណត់ក៏ដោយ ព្រោះវិធានកាបើមានមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាណាតេស្តរកឃើញសារធាតុញៀន គឺត្រូវដកតំណែង និងបញ្ឈប់ហើយ។

កាលពីពេលថ្មីៗកន្លងមកនេះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបទបញ្ជាបោសសម្អាតគ្រឿងញៀន ចេញពីកងកម្លាំង ជារឿងដែលត្រូវធ្វើមុនគេ ហើយអ្នក ដែលជាប់ពាក់ព័ន្ធ គឺត្រូវបណ្តេញចេញពីក្រប​ខ័ណ្ឌតែម្តង បន្ទាប់មកគឺដល់មន្ត្រីស៊ីវិលហើយ។ ទាំងនេះគឺជាការលើកឡើងរបស់លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងដ៍ខ្ពង់ខ្ពស់លោក សុខ សម្បត្តិអភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារកិច្ចប្រជុំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤។

លោកបន្តថា ការធ្វើតេស្តរកសារធាតុញៀន នឹងត្រូវបន្តធ្វើ ចំពោះមន្ត្រីស៊ីវិល មន្ត្រីពេញសិទ្ធ កងកម្លាំងខណ្ឌ សង្កាត់ និងមន្ត្រីជាប់កិច្ចសន្យា ថ្នាក់ក្រោមជាតិ ប៉ុន្តែកាល  បរិច្ឆេទចាប់ផ្តើម នៅមិនទាន់មានការកំណត់នៅឡើយ រង់ចាំដល់ការធ្វើតេស្តរកសារធាតុញៀន លើកម្លាំងនគរបាលបញ្ចប់ជាមុនសិន។ អ្នកដែលជាប់ពាក់ព័ន្ធត្រូវប្រញាប់ដកខ្លួនចេញ រីឯអ្នកមានសារធាតុញៀន ត្រូវប្រញាប់ ធ្វើការបន្សាបដោយខ្លួនឯង។

លោកបញ្ជាក់ថា មន្ត្រីដែលត្រូវធ្វើតេស្តក្នុងសាលាខណ្ឌបឹងកេងកង មានចំនួនសរុប៤៩៩នាក់ មន្ត្រីមានចំនួន២៩១​នាក់ មន្ត្រីជាប់កិច្ចសន្យាមានចំនួន២០៨នាក់ ក្នុងនោះផងដែរក៍មានមន្ត្រី មន្ត្រីជាប់កិច្ចសន្យាសង្កាត់ទាំង៧ក្នុងខណ្ឌបឹងកេងកង គណកម្មការផ្សារក្នុងមូលដ្ឋាន គ្រូបង្រៀនមត្តតេយ្យ និងគ្រូបង្រៀនបឋមសិក្សាផងដែរ ដែលត្រូធ្វើតេសទាំងអស់ ហើយវិធានការ បើមានមន្ត្រី និងមន្ត្រីជាប់កិច្ចសន្យាណាតេស្តរកឃើញសារធាតុញៀន គឺត្រូវដកតំណែង និងបញ្ឈប់តែម្តង៕

Facebook Comments
Loading...