លោកMaurice Chan កូនខ្មែរតួហូលីវូដ ដែលធ្លាប់សម្តែងជាមួយលោកឈិនឡុង និងថតភាពយន្តប្រយុទ្ធខ្នាតធំទាក់ទងនិងសិល្បៈក្បាច់គុនខ្មែរ

0
185

ភ្នំពេញ ៖ លោក Maurice Chan មានបទពិសោធន៍២០ឆ្នាំជាតួប្រយុទ្ធជំនួសតួឯក ឬ stuntman តារាសម្តែងក្បាច់គុនហូលីវូដដែលមានដើមកំណើតខ្មែរ កំពុងកៀរគរធនធានថវិកាសម្រាប់គម្រោងភាពយន្តខ្នាតធំដ៏ពិសេសមួយដែលនឹងបង្ហាញនូវមរតកសិល្បៈក្បាច់គុនរបស់ប្រទេសកម្ពុជា ជាពិសេសគឺល្បុក្កតោ ទៅកាន់ទស្សនិកជនអន្តរជាតិ។

លោក Maurice Chan ដែលទើបបញ្ចប់ការសម្តែងក្នុងភាពយន្តសាកល្បងខ្នាតខ្លីដែលថតនៅរាជធានីភ្នំពេញ បានបង្ហើបពីផែនការដឹកនាំរឿងខ្នាតធំនេះដែលទំនងជានឹងចាប់ផ្តើមថតនៅឆ្នាំក្រោយ។

សូមរំលឹកថា លោក Maurice Chan អាយុ៤៨ឆ្នាំ មានកម្ពស់ ១,៧៥ម៉ែត្រ និងមានឪពុកម្តាយជាជនជាតិខ្មែរដែលបានផ្លាស់ទៅរស់នៅប្រទេសបារំាងតាំងពីលោកនៅជាកុមារ។ លោកមានបទពិសោធន៍២០ឆ្នាំជាតួប្រយុទ្ធជំនួសតួឯក ឬ stuntman។ លោកធ្លាប់បានសម្តែងក្នុងភាពយន្តហូលីវូដល្បីៗដូចជា Spectre ក្នុងខ្សែរឿង James Bond, John Wick និង Unleased ជាដើមដែលលោកសម្តែងជាមួយ លោក Jackie Chan ឬ តួឈិនឡុង។

Facebook Comments
Loading...