សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង៤០០នាក់ ជាបន្តបន្ទាប់នៅទូទាំងប្រទេសរយៈពេល៦ថ្ងៃគឺចាប់ពីថ្ងៃ១៣-១៩ ឧសភា កន្លងមកនេះ

0
135

ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទូទាំងប្រទេស បានបន្តប្រតិបត្តិការបង្ក្រាបបទល្មើសក្នុងមូលដ្ឋានយ៉ាងសកម្ម ក្នុងនោះរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃ១៣-១៩ ឧសភា មានជនសង្ស័យចំនួន ៤៦១នាក់ ត្រូវបាននគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌមួយចំនួនទៀត។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល៦ថ្ងៃមកនេះ គិតចាប់ពីថ្ងៃ១៣-១៩ ឧសភា មានជនសង្ស័យចំនួន ២៧៧នាក់ ត្រូវបាននគរបាលឃាត់ខ្លួនក្នុងករណីបទល្មើសគ្រឿងញៀនផ្សេងៗគ្នាចំនួន១៣២ករណី ភាគច្រើនជាករណីជួញដូរ រក្សាទុក និងប្រើប្រាស់ទ្រង់ទ្រាយតូចតាច។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានឲ្យដឹងទៀតថា ក្រៅពីបទល្មើសគ្រឿងញៀន មានករណីលេងល្បែងស៊ីសង ខុសច្បាប់ ក្មេងទំនើង និងបទល្មើសព្រហ្មទណ្ឌនានា ក្នុងនោះ សម្រាប់បទល្មើសព្រហ្មទណ្ឌ ដូចជាករណីលួច ហិ.ង្សា រំលោ.ភ មនុស្សឃា.តដោយអចេតនា ឆក់ ឃា..តកម្ម និងប្រើប្រាស់អាវុ.ធខុសច្បាប់ មានចំនួន ៥១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៧៣នាក់។

លោកបញ្ជាក់ថា ករណីក្មេងទំនើងមាន ២៥ករណី ឃាត់ខ្លួនជនសង្ស័យ ៥៥នាក់ និងករណីល្បែងស៊ីសងមាន ២៣ករណី ឃាត់ខ្លួនជនសង្ស័យ ៥៦នាក់។ ក្នុងនោះមានខ្លះបានធ្វើកិច្ចសន្យាអប់រំកែប្រែ និងខ្លះទៀតបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...