ប្រជាពលរដ្ឋប្រុស ស្រីប្រមាណជិតដប់ម៉ឺនអ្នក ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម ខេត្តត្បូងឃ្មុំ

0
413

ប្រជាពលរដ្ឋប្រមាណជិតដប់ម៉ឺនអ្នក ចូលរួមពិធីចាប់ត្រីបឹងត្រពាំងក្រម  ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ឆ្នាំ២០២៣កន្លងទៅនេះ មាននុស្សចូលរួមប្រមាណពិធីចាប់ត្រីនេះប្រមាណជា៦ម៉ឺន ដែលធ្វើអោយ ចំនួននេះមានការកើនឡើង។ នេះបើយោងតាមការបញ្ជាក់ពី លោក  អឿន  រិទ្ធ  ប្រធានមន្ទីរទេសចរណ៍ខេត្ត ត្បូង បានបញ្ជាក់នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅគ្រាដែលកម្មវិធីនេះ ធ្វើឡើងក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំថ្នាក់ដឹកនាំខេត្ត ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត អញ្ជើញចូលរួម នៅក្នុងពិធីចាប់ត្រីនេះ។

ថ្លែងនៅក្មុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ពីការ យក ចិត្តទុកដាក់ទៅលើពិធីចាប់ត្រីនៅក្នុងបឹងត្រពាំងក្រមពីសំណាក់រដ្ឋបាលខេត្ត ស្រុក ដែលមានតំណរតពីបុរាណរៀងមកដល់បច្ចុប្បន្ននេះ ហើយនិងបន្តតទៅ អនាគត។

Facebook Comments
Loading...