Home កំសាន្ត-ប្លែកៗ

កំសាន្ត-ប្លែកៗ

Block title

នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ ដោយសាគ្រោះរញ្ជួយដីកម្រិតធ្ងន់ជាបន្តបន្ទាប់វាយប្រហារកោះតៃវ៉ាន់

បរទេស ៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ និងស្រាលជាច្រើនលើក បានវាយប្រហារកោះតៃវ៉ាន់ចាប់តាំងពីយប់ថ្ងៃចន្ទ រហូតដល់ថ្ងៃអង្គារនេះ ធ្វើឱ្យរដ្ឋាភិបាលនឹកឃើញដល់ហេតុការណ៍រញ្ជួយដីដ៏ខ្លាំងក្លា ដែលបានវាយប្រហារកោះនេះ កាលពីជាងពីរសប្តាហ៍មុន តែនៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបានបញ្ជាក់ថា គ្រោះរញ្ជួយដីដំបូងមានកម្រិត ៦.១រ៉ិកទ័រ បានវាយប្រហារកោះតៃវ៉ាន់នៅម៉ោងប្រហែល ២និង៣០នាទីព្រឹកឈានចូលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ហើយប៉ុន្មាននាទីក្រោយមក គ្រោះរញ្ជួយដីកម្រិត ៦រ៉ិចទ័រមួយទៀតបានកើតឡើង។ អាជ្ញាធរតៃវ៉ាន់បានរាយការណ៍ថា គិតមកទល់ពេលនេះ នៅពុំទាន់មានអ្នកស្លាប់ ឬរងរបួសត្រូវបានរាយការណ៍ទេ។ ហើយនៅម៉ោងប្រហែល ៨ព្រឹកថ្ងៃអង្គារដដែល...

ពលរដ្ឋប្រុសស្រី៣០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ចូលប្រទេសថៃ ត្រូវនគរបាល ស្រុកម៉ាឡៃ ឆ្មក់ស្ទាក់ ឃាត់បានយកមកអប់រំអោយត្រឡប់ទៅផ្ទះវិញ

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន កម្លាំងបញ្ជាការដ្ឋានវរៈសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ បានសហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកម៉ាឡៃ កាលពីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ ឆ្មក់ឃាត់ទប់ស្កាត់ ពលរដ្ឋខ្មែរត្រៀមឆ្លងដែន ខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ បានចំនួន ៣០០នាក់ យកមកអប់រំ។ សមត្ថកិច្ចបានឃាត់ពលរដ្ឋ ប្រុស-ស្រី ចំនួន៣០០នាក់ ក្នុងនោះស្រី១៥៤នាក់ កុមារ២៦នាក់។ ប្រតិបត្តិការពលរដ្ឋខ្មែរត្រៀមឆ្លងដែនខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ...

ចាប់ពីថ្ងៃ១៩ ដល់២១ខែមេសា ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថា អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។ក្រសួងបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី...

សាលាខណ្ឌដូនពេញ រៀបចំពិធីសូត្រមន្ដ សុំសេចក្ដីសុខសេចក្ដី ចំរើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ

ភ្នំពេញ ៖ លោក ជា ខេម៉ា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកា រួមនឹង កងកម្លាំងនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌនិងសង្កាត់ ជាច្រើនរូបទៀត រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានជួបជុំគ្នានៅសាលាខណ្ឌដូនពេញ រៀបចំពិធីសូត្រមន្ដចំរើនព្រះបរិត្ត ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើននិងសុំពរជ័យពីទេវតាឆ្នាំថ្មី ឆ្នាំរោង...

ថ្នាក់ដឹកនាំនិងមន្ដ្រីសាលាខណ្ឌបឹងកេងកង រៀបចំពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត សុំសេចក្ដីសុខសេចក្ដីចំរើន និងទទួលពរជ័យពីទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី

ភ្នំពេញ ៖ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង និងភរិយា លោកគឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌ សមាជិកសមាជិកា រួមនឹងមន្ដ្រីនគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការក្រោមឱវាទ ថ្នាក់ខណ្ឌនិងសង្កាត់ ជាច្រើនរូបទៀត កាលពីរសៀលថ្ងៃទី០៩ ខែមេសានេះ បានជួបជុំគ្នានៅសាលាខណ្ឌបឹងកេងកង រៀបចំ ពិធីសូត្រមន្ដ ចំរើនព្រះបរិត្ត ប្រោះព្រំ សុំសេចក្ដីសុខសេចក្ដីចម្រើន...