ភ្នំហិម៉ាល័យត្រូវបានលេចរូបរាងឡើងវិញបន្ទាប់ពីបាត់ស្រមោលជាច្រើនទស្សវត្ស៍មកនោះ

0
83042

ឥណ្ឌា ៖ បើយោងតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNN នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០ ប្រជាជនឥណ្ឌានៅភាគខាងជើង នៃរដ្ឋផាន់ចាប់ (Punjab) មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះការមើលឃើញជួរភ្នំហិម៉ាល័យដែលមានចម្ងាយប្រហែល១៧០ គីឡូម៉ែត្រជាលើកដំបូង ក្នុងរយៈជាច្រើនទសវត្យរ៍កន្លងមកនេះ ខណៈបរិមាណខ្យល់ពុលនៅក្នុងបរិយាកាសត្រូវបានកាត់បន្ថយ ដោយសារវិធានការបិទទ្វារប្រទេស នៅចំពោះមុខ COVID-19។

ប្រជាជនឥណ្ឌានៅទីក្រុងចាឡែនដារ (Jalandhar) និងតំបន់ជុំវិញនោះបានបង្ហោះរូបថតតាមប្រព័ន្ធទំនាក់ទំនងសង្គម អំពីផ្ទាំងទស្សនីយភាព នៃគេហដ្ឋានរបស់ពួកគេ ដោយនៅពីក្រោយឃើញមានជួរភ្នំហិម៉ាល័យដ៏ខ្ពស់ និងវែងអន្លាយ។ អមជាមួយរូបទាំងនេះ ពួកគេបាននិយាយរៀបរាប់ថា ជាច្រើនទសវត្សរ៍មកហើយ ពួកគេមិនដែលបានឃើញទិដ្ឋភាពបែបនេះឡើយ។

អ្នកស្រី មែនជីត ខាង (Manjit Kang) ដែលជាពលរដ្ឋម្នាក់រស់នៅទីនោះបានសរសេរនៅលើគណនី Twitter របស់ខ្លួនយ៉ាងដូច្នេះថា «នេះជាលើកដំបូងហើយក្នុងរយៈពេលជិត ៣០ឆ្នាំមកនេះ ខ្ញុំអាចមើលឃើញយ៉ាងច្បាស់នូវជួរភ្នំហម៉ាល័យ ដោយសារតែវិធានការបិទទ្វារនៅប្រទេសឥណ្ឌា បានបោសសម្អាតខ្យល់ពុលក្នុងបរិយាកាស។ វាពិតជាអស្ចារ្យណាស់»

បាតុភូតនេះអាចកើតមានឡើងវិញ ដោយសារការធ្វើឲ្យប្រសើរឡើងវិញនូវគុណភាពខ្យល់ នារយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីរោងចក្រឧស្សាហម្មនានាត្រូវបានបិទទ្វារ ជាពិសេសគឺឧស្សាហកម្មរថយន្ត ក៏ដូចជាឧស្សាហកម្មអាកាសចរណ៍ ត្រូវបានផ្អាកស្ទើរតែទាំងស្រុង ដើម្បីឆ្លើយតបទៅនឹងការឆ្លងរីករាលដាលនៃជំងឺ COVID-19៕

 

Facebook Comments
Loading...